ជើងខ្លាំងចម្រុះជាតិសាសន៍​ ៨រូបនឹងប្រជែងគ្នាក្នុងកម្មវិធីប្រដាល់​អន្តរ​ជាតិ​ស្រា​បៀរ​កម្ពុជា

នូ មករា May 6, 2016


ក្រុមហ៊ុនខ្មែរប្រ៊ូវើរីលីមីតធីតនឹងបង្កើតឡើងនូវព្រឹត្តិការណ៍ «ការប្រកួតកីឡា ប្រដាល់អន្តរជាតិស្រាបៀរកម្ពុជា» រដូវកាលទី១ លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដោយមានកិច្ចសហការពីសហព័ន្ធកីឡាប្រដាល់កម្ពុជាផងដែរ។ ការប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាក្នុងទម្ងន់ ៦៥ គីឡូក្រាមនេះមានការចូលរួមពីសំណាក់កីឡាករចម្រុះជាតិសាសន៍ ពោលគឺមានកីឡាករកម្ពុជា ថៃ និងអង់គ្លេសសរុបចំនួន ៨ នាក់ដោយនឹងត្រូវប្រកួតគ្នាចាប់ពីថ្ងៃអាទិត្យ ទី៨ ខែឧសភា នេះតទៅ។

សូមបញ្ជាក់ថា កីឡាករទាំង៨រូបនោះរួមមាន៖ ពូល A មានកីឡាករ មឿន សុខហ៊ុច, មាស ច័ន្ទមាន, ផង សុភាព និងជា សំនៀង។ ពូល B មានកីឡាករ Play Noy និង Pha Yaknoy មកពីថៃ និង Kieron Jessop និង Ray Orn មកពីអង់គ្លេស។ ជាមួយគ្នានេះដែរ ជ័យលាភីជើងឯកនៃការប្រកួតនេះនឹងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ និង ៣០០០ដុល្លារ សម្រាប់ជយលាភីលេខ២ រីឯការប្រកួតនឹងប្រព្រឹត្តិធ្វើនៅរៀងរាល់ថ្ងៃអាទិត្យសប្តាហ៍នេះតទៅ៕

13133159_1120266234690128_2796004012625741634_n

13177595_1120266151356803_5019243166361088228_n

អត្ថបទ៖ មករា

រូបភាព៖ Cambodia Beer

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត