លទ្ធផលបើកឆាកពាន AFF U-16 ខណៈម្ចាស់ផ្ទះកម្ពុជា ត្រូវប៉ះឡាវនៅល្ងាចនេះ

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់អាស៊ាន AFF Smart U16 Championship 2016 ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនោះ បានចាប់ផ្ដើមប្រកួតហើយដោយមាន ៣ប្រកួតបើកឆាកកាលពីម្សិលមិញ នៅលើទីលាន ២ផ្សេងគ្នា ខណៈក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា(U-16) នឹងត្រូវជួបក្រុមយុវជនឡាវ នាល្ងាចនេះនៅលើទីលានពហុកីឡដ្ឋានជាតិ។

13612321_1763213977249436_9037058215421261256_n

សម្រាប់លទ្ធផលបើកឆាក ៣ប្រកួតក្នុងពូលA ម្សិលមិញ ក្រុមជើងឯករងឆ្នាំចាស់ U-16 មីយ៉ាន់ម៉ា និងក្រុមខ្លាំង U-16 អូស្ដ្រាលីបានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ នៅកីឡដ្ឋានស្ដាតចាស់ ។ ចំណែកវៀតណាម និងសិង្ហបុរីវិញ បានទទួល ៣ពិន្ទុពេញដូចគ្នា ដោយក្រុមយុវជនវៀតណាម យកឈ្នះក្រុម U-16ម៉ាឡេស៊ី ៣-០ និងក្រុមយុវជនសិង្ហបុរី យកឈ្នះក្រុមU-16 ហ្វីលីពីន ៣-១ ។

13620782_1763324477238386_7016533117991230650_n

ដោយឡែកចំពោះក្រុមម្ចាស់ផ្ទះកម្ពុជា ដែលស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃនឹងត្រូវបើកទំព័រការប្រកួតលើកដំបូងនាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ដោយត្រូវជួបក្រុម U-16ឡាវ ។ លោក INOUE KAZUNORI គ្រូបង្វឹកក្រុម U-16 កម្ពុជា បានថ្លែងមុនប្រកួតថា មិនថាឡាវ ឬក្រុមដទៃ គឺសុទ្ធតែជាក្រុមជម្រើសជាតិដូចគ្នាហេតុនេះរាល់ការប្រកួត លោកនឹងជំរុញកូនក្រុមធ្វើឲ្យបានល្អជានិច្ច ដើម្បីស្វែងរកជ័យជម្នះ ដោយមិនអាចធ្វេសប្រហែសបានឡើយ ។

13620055_1761831947387639_1175551193077284942_n

ចំណែកគ្រូបង្វឹក្រុមយុវជនឡាវលោក Kaison Xayavong បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតថា លោកពិតជាមានការព្រួយបារម្ភ សម្រាប់ជំនួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដែលជាក្រុមត្រៀមខ្លួនបានយ៉ាងល្អក្នុងរដូវកាលថ្មីនេះ ប៉ុន្ដែអ្វីដែលលោកព្រួយបារម្ភខ្លាំង គឺអ្នកគាំទ្រកម្ពុជា មានចំនួនច្រើន ដែលអាចនឹងធ្វើឲ្យកូនក្រុមរបស់ខ្លួនបែកអារម្មណ៍ព្រោះពួកគេនៅក្មេងលេងមិនទាន់ចេះគ្រប់គ្រងស្ថានការណ៍បែបនេះបានល្អនៅឡើយ។

13612115_1761826847388149_3520761155430245317_n

ទោះជាបែបនេះក្ដី គ្រូបង្វឹកទាំងពីរ នៅតែមានជំនឿចិត្តទទួលបានជ័យជម្នះរៀងៗខ្លួន ។ គួរបញ្ជាក់ថា កម្ពុជា ដែលស្ថិតក្នុងពូលB គឺមាន៥ក្រុម ដូចជាម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ទីម័រខាងកើត ឡាវ និងក្រុមត្រៀមការពារតំណែងជើងឯកយុវជនថៃ ។ ប៉ុន្ដែនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ ក្រុម U-16ឡាវ និងក្រុម U-16ប្រ៊ុយណេ ក៏ត្រូវជួបគ្នាដណ្ដើម ៣ពិន្ទុក្នុងពូលB ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ