លីកកំពូលកម្ពុជា(MCL) ចាប់ផ្តើមហើយនៅរសៀលថ្ងៃនេះ!

ក្រោយពីបានលើកពេលនៃការរៀបចំការប្រកួតលីកកំពូលរបស់កម្ពុជា មិត្តហ្វូនខេមបូឌានលីក២០១៥​ ដែលជាធម្មតាត្រូវធ្វើឡើងនាខែមិនា ប៉ុន្តែដោយសារពហុកីឡដ្ឋានជាតិអូឡាំពិកស្ថិតក្រោមការជួសជុល និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាប់រៀបចំការប្រកួតជម្រុះ World Cup តំបន់អាស៊ីផងនោះ រហូតមកដល់ថ្ងៃនេះ លីកកំពូលដែល​ប្រិយមិត្តទន្ទឹងរង់ចាំនឹងចាបផ្តើមការប្រកួតរបស់ខ្លួនដំបូងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយក្រុមដែលនឹងត្រូវបើកទំព័រលីកដំបូងនោះមាន៖ ​       គូទី១. ណាហ្គាវើល Vs ស្វាយរៀង នៅកីឡដ្ឋានរបស់ក្រសួងការពារជាតិ ស្តាតចាស់ វេលាម៉ោង ១៥៖៣០នាទីរសៀល គូ     នេះក៏នឹងមានការផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។ ចំណែកគូទី២ វិញគឺ ស៊ីម៉ាក់ Vs គិរីវង្សសុខសែនជ័យ   វេលាម៉ោង ១៥៖៣០នាទីរសៀលដូចគ្នា នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី III ខេត្តតាកែវ។10497317_533106426816674_4345758021742692122_o

(រូបភាពក្លឹបភ្នំពេញក្រោនលើកពានឆ្នាំ២០១៤)

11665667_1633598700210965_1048654773632359179_n(រូបភាព៖ FFC)

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ