កីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងទទួលបានបទពិសោធន៍ល្អៗពីព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី២២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នោះបានដំណើរការប្រកួតអស់រយៈពេល១ថ្ងៃហើយ តាំងពីម្សិលមិញនេះដោយមានការចូលរួមពីថ្នាក់ដឹកនាំកីឡាធំៗជាច្រើនរូបទាំងនៅក្នុងប្រទេស និងក្នុងតំបន់អាស៊ាន។

IMG_7305 copy

អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងក្នុងពិធីនោះ កាលពីម្សិលមិញថា៖ «ការធ្វើម្ចាស់ផ្ទះជើងឯកវាយកូនឃ្លីលើតុ ប្រចាំតំបន់អាស៊ាននេះ គឺផ្ដល់គុណប្រយោជន៍ជាច្រើន សម្រាប់ប្រទេសកម្ពុជា ដោយចំណេញទាំងសហព័ន្ធនិងការរឹងចំណងមិត្តភាពប្រទេសក្នុងតំបន់។ ប៉ុន្ដែអ្វីដែលសំខាន់ គឺក្រុមអត្តពលិកវ័យក្មេងកម្ពុជា នឹងទទួលបានូវបទពិសោធន៍ បច្ចេកទេសតាមរយៈការប្រកួតជាមួយអត្តពលិកក្នុងតំបន់ ដើម្បីត្រៀមប្រកួត Game ផ្លូវការ ដូចជាព្រឹត្តិការណ៍ SEA Games ជាដើម ។»

IMG_7313 copy

គួបញ្ជាក់ផងដែរថា ការប្រកួតនេះ មានអត្តពលិកចូលរួមចំនួន ១២០នាក់មកពី ៧ប្រទេស រួមមានក្រុមផ្ទះកម្ពុជា ថៃ ឡាវ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងសឹង្ហបូរី ប៉ុន្ដែអវត្តមានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ព្រុយណេ និងទីម័រខាងកើត ដោយការប្រកួតបានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដានេះ លើវិញ្ញាចំនួន ៤ ដូចជាវិញ្ញាសាវាយឯកត្តជនបុរស-នារី វិញ្ញាសាវាយគូបុរស-នារីវិញ្ញាសាជាក្រុម និងវិញ្ញាសាវាយចម្រុះ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ