EPL: កីឡាករ Cisse ផ្ទេរទៅក្លឹប Shandong Luneng នៅ Chinese Super League

កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Newcastle កីឡាករ Papiss Cisse បានចាកចេញពីក្លឹប Newcastle United ដើម្បីទៅចូលរួមជាមួយក្លឹប Shandong Luneng។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្លឹបនៅ  Chinese Super League ក្នុងតម្លៃខ្លួនបិទ ហើយបានចាកចេញពីក្លឹប Newcastle បន្ទាប់ពី ៤ ឆ្នាំកន្លះ។

កីឡាករ Cisse បានចូលរួមជាមួយក្លឹបកាលពីខែមករា ២០១២ ដោយផ្ទេរពីក្លឹប SC Freiburg ហើយរកបាន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣១ ប្រកួតឲ្យក្លឹបផងដែរ។

គួរបញ្ជាក់ផងដែរថា ការផ្ទេររបស់កីឡាករ Cisse នេះគឹជាការផ្ទេរមួយដ៏កីឡាករល្បីមួយរូបទៀតទៅកាន់ក្លឹបនៅប្រទេសចិន បន្ទាប់ពីកីឡាករ តារាឆ្នើមរបស់ក្លឹប Zenit St Petersburg កីឡាករ Hulk បានផ្ទេរទៅក្លឹប Shanghai SIPG ក្នុងតម្លៃខ្លួន៤៨ លានផោន ឬ ៦៤,៣៨លានដុល្លារ ដែលជាតម្លៃកំណត់ត្រាដើម្បីលេងនៅ Chinese Super League។

ក្រៅពីនោះនៅមានកីឡាករ Demba Ba ដែលជាអតីតខ្សែប្រុយុទ្ធរបស់ក្លឹប Newcastle និងក្លឹប Chelsea បានផ្ទេរតទៅក្លឹប Shanghai Shenhua កាលពីឆ្នាំ២០១៥៕

BIRMINGHAM, ENGLAND - MAY 07: Papiss Cisse of Newcastle United during the Barclays Premier League match between Aston Villa and Newcastle United at Villa Park on May 7, 2016 in Birmingham, United Kingdom. (Photo by James Baylis - AMA/Getty Images)

ប្រែសម្រូលដោយ៖ រិទ្ធី

ប្រភព៖ Newcastle

មតិយោបល់

Sponsor

អត្ថបទថ្មីៗ