អ៊ុង វីរៈ និង ពេជ្រ ម្ទេសខ្មាំង បង្ខំថៃឲ្យលើកទង់ជ័យ ស មុនទឹកទី៥ ដូចគ្នា

ភ្នំពេញ៖ នៅលើសង្វៀន SEA TV យប់ថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះ អ្នកប្រដាល់កម្ពុជា អ៊ុង វីរៈ មកពីក្លឹបទ័ពឆ័ត្រយោង ៩១១និង ពេជ្រ ម្ទេសខ្មាំង មកពីក្លឹបអារុណរះកីឡាបានបង្ខំឲ្យអ្នកប្រដាល់ថៃលើកទង់ជ័យស មុនទឹកទី ៥ ដូចគ្នា ។ Do Ramorn ដែលទើបតែមកប្រកួតនៅស្រុកខ្មែរលើកដំបូងនោះត្រូវពេជ្រ ម្ទេសខ្មាំង វាយសង្គ្រប់តាំងពីដើមទឹកទី១ ទៅម្ល៉េះ ។ អ្នកប្រដាល់ ថៃរូបនេះទ្រាំទ្រដល់ទឹកទី ២ទាំងប្រផិតប្រផើយ ហើយមកដល់ទឹកទី ៣ក៏បង្ខំចិត្តបោះបង់ចោលការប្រកួតតែម្ដង។

photo_2016-07-09_09-52-52 [800x600]

គួរបញ្ជាក់ថាមុនពេលបោះបង់ Do Ramorn ស្ទើរតែមិនមានឱកាសវាយលុកឡើយគឺគេបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ ។

photo_2016-07-09_09-52-27 [800x600]

ដោយឡែក អ៊ុង វីរៈ វិញទោះបីនៅដើមទឹកទី១ គេមិនមានសកម្មភាពខ្លាំងក៏ពិតមែនតែចាប់ពីពាក់កកណ្ដាលទឹកទៅគេចាប់ផ្ដដើវាយសម្រុកលើអ្នកប្រដាល់ថៃឈ្មោះ Khuo Ba យ៉ាងខ្លាំង។ អ្នកប្រដាល់ថៃរូបនេះដែលរឹងមាំដែរនោះគេបានព្យាយាមវាយសងវិញដោយគ្មានញញើតតែដោយសារគេចាញ់កម្ពស់ វីរៈនោះទើបការវ៉ៃចេញរបស់គេមិនសូវបានផលនោះទេ លុះមកដល់ទឹកទី ៣ដោយដឹងថាមិនអាចតស៊ូបានទៀតនោះគេក៏បង្ខំចិត្តចុះចាញ់តែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ