សហព័ន្ធការ៉ាតេនឹងរៀបចំសមាជិកប្រតិបត្តិថ្មីដើម្បីបញ្ចប់ជម្លោះ

ភ្នំពេញ៖ សហព័ន្ធកីឡាការ៉ាតេដែលជាសហព័ន្ធមួយពោរពេញដោយបញ្ហានោះនឹងរៀបចំសមាជិកប្រតិបត្តិថ្មីរបស់ខ្លួននាពេលខាងមុខនេះ ដោយបណ្ដាអ្នកចេះដឹងខាងក្បាច់ការ៉ាតេ ម្ចាស់ក្លឹប គ្រូធំៗ គ្រប់ស្ទីលទាំង ៥ នឹងជជែកគ្នាដើម្បីរកអ្នកមានសមត្ថភាពអាចដឹកនាំសហព័ន្ធដែលពោរពេញដោយជម្លោះមួយនេះឲ្យគេចចេញផុតពីជម្លោះនានាបានពេលអនាគត។

ជម្លោះដែលត្រូវបានគឺអះអាងថាកើតចេញពីការមិនចុះសម្រុងគ្នារវាងលោកឡាច ច័ន្ទសុវណ្ណ ដែលធ្លាប់ជាអគ្គលេខាធិការ និង ធ្លាប់ជាប្រធានសហព័ន្ធនេះជាមួយនឹងបុគ្គលឯទៀត ខណៈដែលនៅពេលនេះលោកឡាច ច័ន្ទសុវណ្ណ បានក្លាយជាប្រធានសហព័ន្ធកីឡាស៊ីរិនជីកាំប៉ូទៅហើយនោះ។

1432471948

សូមបញ្ជាក់ថា សហព័ន្ធការ៉ាតេសព្វថ្ងៃដឹកនាំដោយលោកសាយ ណរ៉ា ដែលមានលោកឡាច ច័ន្ទតារ៉ា ដែលជាប្អូនប្រុសរបស់លោកឡាច ច័ន្ទសុវណ្ណជាអគ្គលេខាធិការ។ ប្រភពមួយចំនួនបានបញ្ជាក់ថា បងប្អូនត្រកូលឡាចនេះក៏មិនត្រូវគ្នាដែរ ដូច្នេះហើយទើបបញ្ហាចេះតែកើតមានមិនឈប់ឈរបែបនេះ។

Karate-4

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី៩ ខែកក្កដា នេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកូកប្រកាសដល់អ្នកចេះដឹង មេក្លឹប និងគ្រូធំៗដើម្បីរកឱកាសជជែកគ្នាក្នុងគោលបំណងរៀបចំសហព័ន្ធការ៉ាតេ ឲ្យចេញផុត ពីជម្លោះនេះ ហើយឯកឧត្តមបានព្រមានថា ប្រសិនបើសហព័ន្ធមួយនេះនៅតែញាំញីជាមួយនឹងជម្លោះតទៅទៀតគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជានឹងលែងទទួលស្គាល់សហព័ន្ធនេះជាសមាជិកអូឡាំពិកកម្ពុជាតែម្តង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ