Liverpool: UEFA សម្រេចឲ្យកីឡាករ Mamadou Sakho ចូលលេងវិញ

ខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool និងក្រុមជម្រើសជាតិបារាំង កីឡាករ Mamadou Sakho ត្រូវបាន UEFA អនុញ្ញាតិឲ្យចូលលេងវិញក្រោយធ្វើការសើុបអង្កេតទៅលើការប្រកួតថ្នាំដែលបានហាម កាលពីខែមិនាកន្លងទៅបានបញ្ចប់។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបាន UEFA មិនឲ្យលេងរយៈពេល ៣០ ថ្ងៃក្រោយពីធ្វើតេស្តទៅឃើញកីឡាកររូបនេះបានប្រើប្រាស់ថ្នាំ ‘fat burner’ កាលពីខែមិនា។

កីឡាករ Sakho ក៏បានទទួលស្គាល់ថាខ្លួនបានទទួលទានថ្នាំនោះផងដែរ តែ UEFA ត្រូវតែសើុបអង្កេតថាថ្នាំនោះមានត្រូវហាមមិនឲ្យប្រើប្រាស់ឬយ៉ាងណា។

នៅក្នុងការសើុបអង្កេតដ៏ល្អិតល្អន់ បន្ទាប់ពីបានស្តាប់ពីអ្នកជំនាញដេលមកពី World Anti-Doping Agency-accredited laboratories រួចមក UEFA បានសម្រេចបានបញ្ចប់ការសើុបអង្កេតដោយអនុញ្ញាតិឲ្យកីឡាការរូបនេះមានសិទ្ធិចូលលេងវិញបាន។

“ខ្ញុំពិតជារីករាយដែលបានរឿងនេះបានបញ្ចប់” កីឡាករ Sakho បានប្រាប់ក្រោយការសើុបអង្កេតបានបញ្ចប់ “នេះជាពេលវេលាមួយដ៏បិបាកសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនបានធ្វើអ្វីខុសនោះទេ”

“ខ្ញុំរីករាយដែលបានត្រលប់ចូលលេងវិញជាមួយមិត្តរួមក្រុម។”

គួរបញ្ជាក់ផងដែរថា ខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool និងក្រុមជម្រើសជាតិបារាំង កីឡាករ Mamadou Sakho ត្រូវបាន UEFA មិនអនុញ្ញាតិឲ្យចូលលេងបន្ទាប់ពីធ្វើតេស្តទៅឃើញកីឡាកររូបនេះបានប្រើប្រាស់ថ្នាំ ‘fat burner’ កាលពីខែមិនា ក្នុងជំនួបជាមួយជាមួយក្លឹប Manchester United ក្នុងការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយ៕

sakho

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ