លីគកំពូលកម្ពុជា៖ ខេមបូឌានថាយហ្គឺរឈ្នះអាសីុអឺរ៉ុប រីឯភ្នំពេញក្រោន និងណាហ្គាចែកគ្នាម្នាក់១ពិន្ទុ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាបានឈានចូលដល់ជើងទី២ សប្តាហ៍ទី១២ ហើយដោយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ មានការប្រកួត ២ គូសំខាន់ៗដោយបានធ្វើឡើងនៅកីឡដ្ឋានវេស្ទើន និងកីឡដ្ឋាន RSN ។

13631547_1762526467318187_5993869976235703584_n

នៅក្នុងការប្រកួតគូទី១ គឺជាជំនួបរវាងក្រុមខេមបូឌានថាយហ្គឺរ និងអាសីុអឺរ៉ុបយូណាយធីតនៅលើទីលាននៃកីឡដ្ឋានវេស្ទើន និងបានបញ្ចាប់ដោយជ័យជម្នះរបស់ក្រុមខេមបូឌានថាយហ្គឺរក្នុងលទ្ធផល ៤:១ ស្របពេលដែលក្រុមភ្នំពេញក្រោនបានត្រឹមស្មើជាមួយក្រុមណាហ្គាវើល ១:១ បន្ទាប់ពីក្រុមណាហ្គាវើលទទួលបានបាល់ពិន័យ ១១ ម៉ែត្រនៅចុងម៉ោងរួចមក។

13645103_1762528027318031_6387756115694688149_n

សូមបញ្ជាក់ថា ១គ្រាប់របស់ភ្នំពេញក្រោននោះរកបានដោយកីឡាករចំណូលថ្មីជនជាតិកូរ៉េខាងត្បូង Kim Hyeon Woo នៅនាទីទី៣០ ប៉ុន្តែត្រូវបានណាហ្គាវើលតាមស្មើវិញនៅចុងតង់ទី២ ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ ស៊ុន សុវណ្ណរិទ្ធី នៅនាទី៩០៕

13645324_1762528187318015_5681996042780012160_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ