លោក Mark Clattenburg នឹងធ្វើជាអាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រការប្រកួត Euro 2016

UEFA បានសម្រេចតែងតាំងលោក Mark Clattenburg ធ្វើជាអាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រការប្រកួត Euro 2016 រវាងក្រុមជម្រើសជាតិ បារាំង ដេលជាម្ចាស់ផ្ទះ ប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅ Saint-Denis ព្រឹកថ្ងៃទី ១១ ម៉ោង ២ រំលងអធ្រាត្រ។

កាេតែងតាំងនេះមានន័យថាលោក Clattenburg នឹងបានកាត់សេចក្តីនៅក្នុងការប្រកួតធំៗ ៣ នៅក្នុងឆ្នាំនេះដោយលោបានធ្វើអាជ្ញាកណ្តាលនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup និង Champions League។

អាជ្ញាកណ្តាលវ័យ ៤១ ឆ្នាំ បានធ្វើអាជ្ញាកណ្តាល ៤ ប្រកួតហើយនៅក្នុងការប្រកួត Euro នេះ ដែលចាប់ផ្តើមពីការប្រកួតរវាងក្រុមជម្រើសជាតិ អ៊ីតាលី និង ប៊ែលហ្សិក នៅក្នុងវគ្គចែកពូល។ ក្រោយមកលោកក៏បានកាត់សេចក្តីក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ ឆែក ស្មើគ្នា ២-២ ជាមួយក្រុមជម្រើសជាតិ ក្រូអាត និង ក្រុម អ៊ីស្លង់ ឈ្នះ អូទ្រីស ព្រមទាំងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិ ស្វីស និង ប៉ូឡូញ៕

Mark Clattenburg

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ