FFC ចេញកាលវិភាគសម្រាប់ការប្រកួតលីកកំពូលកម្ពុជា(MCL)

ក្រោយពីរង់ចាំនូវកាលវិភាគសម្រាប់ការ​ប្រកូតលីកកំពូលរបស់ប្រទេសកម្ពុជា មិត្តហ្វូនខេមបូឌានលីក ២០១៥ ដែលកាន់តែខិតជិតមកដល់នោះ។ ពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញនូវកាលវិភាគសម្រាប់ការប្រកួតនេះជាផ្លូវការហើយ ដែលការចាប់ផ្តើមនោះ នៅដើមខែកក្កដា ពោលគឺថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ជាកាលបរិចេ្ឆទនៃការប្រកួតជើងទី១ ដោយក្នុងជើងទី១នេះផងដែរ ក្រុមនីមួយៗត្រូវឆ្លងកាត់ការប្រកួតចំនួន១១ប្រកួត ជាលក្ខណៈ Home/Away ដែលពីមុនមកមិនមានការប្រកួតជាលក្ខណៈ Home/Away នេះនោះទេ គឺការប្រកួតធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកតែប៉ុណ្ណោះ ដែលទាំងនេះជារបថនៃការអភិវឌ្ឍន៍មួយគួរឱ្យកត់សម្គាល់របស់វិស័យបាល់ទាត់នៅកម្ពុជា កាន់តែមានការរីកលូតលាស់ឡើងមួយកម្រិតទៀត។ សូមបញ្ជាក់ផងដែរថា ការប្រកួតមួយចំនួនក៏មានការ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

11665667_1633598700210965_1048654773632359179_n

អត្ថបទ៖ បារាំង

រូបភាព៖ FFC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ