EPL: ក្លឹប Middlesbrough ចុះកុងត្រាជាមួយអតីតអ្នកចាំទីក្លឹប Barcelona និង Man United កីឡាករ Victor Valdes

ក្លឹប Middlesbrough បានចុះកុងត្រាជាមួយអតីតអ្នកចាំទីក្លឹប Barcelona និង Man United កីឡាករ Victor Valdes។

កីឡាករវ័យ ៣៤ ឆ្នាំ ដែលលេងនៅក្នុងការប្រកួត Champions League បាន ១០៦ ប្រកួត បានចុះកុងត្រារយៈពេល ២ ឆ្នាំបន្ទាប់ពីបានចាកចេញពីក្លឹប Manchester United នៅខែ មិថុនា។ កីឡាករ Valdes បានចំណាយពេលនៅ Standard Liege កាលពីរដូវកាលមុន។

“អ្នកប្រហែលជាមិនអាចដឹងទេថាច្ញុំរីករាយប៉ុណ្ណា ពីព្រោះនេះមិនមែនជារឿងងាយទេដែលអាចនាំយកកីឡាករដូចជា Victor Valdes មកចូលរួមក្រុមដែលទើបតែឡើងមកលីកកំពូលនៃប្រទេសអង់គ្លេស។” នេះជាអ្វីដែលលោកគ្រូបង្គោល Aitor Karanka បាននិយាយ។

កីឡាករ Valdes ក្លាយជាកីឡាករទី ៥ ដែលក្លឹប Middlesbrough បាននាំយកមកចូលរួមជាមួយក្លឹបបន្ទាប់ពីបាននាំយកកីឡាករ Viktor Fischer, Bernardo Espinosa, Marten de Roon និងខ្សែការពារ Jordan McGhee៕

Victor Valdes

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ