អតីតអ្នកចាត់ការទូទៅក្លឹប AC Milan លោក Clarence Seedorf ក្លាយជាអ្នកចាត់ការទូទៅក្លឹប Shenzhen FC

អតីតខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិ ហូឡង់ កីឡាករ Clarence Seedorf បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្លឹបលំដាប់ទី២ នៅប្រទេសចិន ក្លឹប Shenzhen FC។

លោកធ្លាប់ថ្វើជាង្នកចាត់ការទូទៅរបស់ក្លឹប AC Milan ដែលលោកបានចាកចេញកាលពីខែ មិថុនា ២០១៤ បន្ទាប់ពីបានដឹកនាំរយៈពេល ៥ ខែ។ ក៏ប៉ុន្តែលោក Seedorf វ័យ ៤០ ឆ្នាំ ត្រូវបានរាយការណ៍ថាក្លឹប Newcastle និង QPR មានចំណាប់អារម្មណ៍ចង់បានរូបលោកទៅដឹកនាំ។

លោកបានក្លាយជាកីឡាករដំបូងដែលឈ្នះពាន Champions League ជាមួយក្លឹប ៣ ដូចជាក្លឹប Ajax ក្លឹប Real Madrid និងក្លឹប AC Milan ហើយបង្ហាញខ្លួនបាន ៤០០ ប្រកួតជាមួយក្លឹប AC  Milan ព្រមទាំងជួយឲ្យពួគេឈ្នះ Serie A  ២ដង៕

seedorf

ប្រែសម្រូលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ