Wimbledon 2016: កីឡាការីនី Serena Williams នឹងជួបកីឡាការីនី Angelique Kerber នៅវគ្គផ្តាច់ព្រ័ត្រ

កីឡាការីនី ការពារដំណែងជើងឯក Serena Williams នឹងត្រូវប្រកួតជាមួយកីឡាការីនី Angelique Kerber នៅក្នុងការប្រកួតផ្នែកនារីទោលវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រកួត Wimbledon នៅថ្ងៃសៅរ៍ស្ងែកនេះ។

ជើងឯក ៦ សម័យ កីឡាការីនី Serena វ័យ ៣៤ ឆ្នាំបានយកឈ្នះលើកីឡាការីនី សញ្ជាតិ រុស្សី Elena Vesnina ក្នុងលទ្ធផល ៦-២ ៦-០ ដោយប្រើរយៈពេលតែ ៤៨ នាទីប៉ុណ្ណោះ។

2015-07-06T124940Z_01_WIM179_RTRIDSP_3_TENNIS-WIMBLEDON-06-07-2015-17-07-33-206

ចំណែកឯការប្រកួតមួយគូទៀតវិញរវាងកីឡាការីនីលេខ ៤ ពិភពលោក Kerber វ័យ ២៨ ឆ្នាំ បានយកឈ្នះកីឡាការីនីជើងឯក ៥ សម័យ Venus ក្នុងលទ្ធផល ៦-៤ ៦-៤។

គួរបញ្ជាក់ផងដែរថាកាលពីខែមករាកន្លងទៅ កីឡាការីនី Kerber បានយកឈ្នះកីឡាការីនី Serena នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Australian Open ដើម្បីឈ្នះពាន Grand Slam ទី១ របស់ខ្លួន៕

kerber

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ