Euro 2016: ម្ចាស់ផ្ទះបារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ 

ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រការប្រកួតពាន Euro 2016 ក្រោយយកឈ្នះលើក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រព្រឹកមិញនេះ។

គ្រាប់បាល់ទាំងពីរគ្រាប់របស់ក្រុមជ្រើសជាតិ បារាំង រកបានដោយខ្សែប្រយុទ្ធ កីឡាករ Antoine Griezmann ទាំង២គ្រាប់ ដោយគ្រាប់ទី១ រកបាននៅនាទីទី ៤៥+២ ដោយការស៊ុតបាល់ ១១ ម៉ែត្រ និងគ្រាប់ទី២ រកបាននៅនាទី៧២។ ដូចនេះ ក្រុមជម្រើសជាតិ បារាំង នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១១ ខែកក្កដា វេលាម៉ោង ២ រំលងអធ្រាត្រខាងមុខ។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ