Seria A: ក្លឹប Lazio តែងតាំងលោក Marcelo Bielsa ជាអ្នកចាត់ការទូទៅថ្មី

ក្លឹប Lazio បានតែងតាំងអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីន លោក Marcelo Bielsa ជាអ្នកចាត់ការទូទៅក្លឹបថ្មី។

អ្នកចាត់ការទូទៅ សញ្ជាតិ អាហ្សង់ទីន វ័យ ៦០ ឆ្នាំ ដែលការពីពេលថ្មីៗនេះគ្រប់គ្រងក្លឹប Marseille នៅប្រទេសបារាំង នោះនឹងចាប់ផ្តើមចូលកាន់តំណែងនៅថ្ងៃទី ៩ កក្កដាខាងមុខនេះ។

ក្លឹប Lazio កាលពីរដូវកាលមុនបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៨ នៅ Serie A  ប៉ុន្តែគ្មានអ្នកចាត់ការទូទៅនោះទេ បន្ទាប់ពីបានបណ្តេញលោក Stefano Pioli ចេញកាលពីខែមេសារកន្លងទៅ។

លោក Bielsa ធ្លាប់ជួយឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះមេដាយមាសនៅអូឡាំពិក ឆ្នាំ ២០០៤ មុននឹងដឹកនាំក្រុមជម្រើសជាតិ ឈីលី ទៅប្រកួតនៅ World Cup ២០១០ នៅ អាហ្រ្វិកខាងត្បូង។

គួរបញ្ជាក់ផងដែរថា លោកក៏ធ្លាប់ដឹកនាំក្លឹប Athletic Bilbao ទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Europa League និង Copa del Rey ២០១២ ប៉ុន្តែមិនទាន់បានដឹកនាំក្លឹបណានោះទេក្រោយពីបានចាកចេញពីក្លឹប Marseille កាលពីខែសីហា ២០១៥ កន្លងទៅ៕

Marcelo Bielsa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ