សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ចេញបញ្ជីឈ្មោះU១៥ ទៅជប៉ុន

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករដែលត្រូវបានជ្រើសរើសសម្រាប់ក្លាយទៅជាក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៥ឆ្នាំ(U១៥) សម្រាប់ទៅចូលរួមក្នុងកម្មវិធីប្រកួត Japan_Mekong U-15 Football Exchange Programme ពីថ្ងៃ ១-៣ ខែកក្កដា ឆ្នាំ២០១៥ នៅឯមជ្ឈមណ្ឌល J-Green Sakai ទីក្រុងអូសាកាប្រទេសជប៉ុន។

11018648_1631683617069140_6675399272603562246_n

សូមបញ្ជាក់ផងដែរថា​ ពានរង្វាន់មួយនេះបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន សហការជាមួយបណ្តាប្រទេស នៅតាមដងទន្លេមេគង្គ។ ចំពោះពូលវិញ កម្ពុជាស្ថិតនៅពូលA ជាមួយវៀតណាម, ម្ចាស់ផ្ទះជប៉ុន និងក្លឹប Vissel Kobe។ ក្នុងចំណោមកីឡាករទាំង១៧នាក់ ថ្នាលយុវជនរបស់ក្លឹបភ្នំពេញក្រោនមាន៣នាក់ មាន៖ ម៉ៅ ពិសិដ្ឋ, ស៊ិន កក្កដា និង យឺ សាហ្វី។

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ