ថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ដូចជាកាចពេកទេដឹងក្នុងរឿងដាក់ពិន័យចៅក្រម ?

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះលោកឧត្តមសេនីយ៍វ៉ា ស៊ុនភិរម្យ ដែលជាអនុប្រធានទី ១ សហព័ន្ធប្រដាល់បានព្រមានដកចៅក្រមរបស់ខ្លួនចេញពីការងារប្រសិនបើមានកំហុសនោះ។ លោកបានព្រមានដោយសំដីខ្លាំងៗថាការឲ្យពិន្ទុប្រសិនបើចៅក្រម ៤ នាក់ក្នុងចំណោម ៥ នាក់ឲ្យឈ្នះហើយមានតែចៅក្រមម្នាក់ឲ្យចាញ់នោះចៅក្រមដែលខុសគេតែម្នាក់ឯងនោះត្រូវតែដកចេញ។ នេះជាការព្រមានមួយដែលនរណាៗក៏បន្ទោសថាហាក់ដូចជាកាចបន្ដិចហើយ។

RUM [800x600]

អ្វីដែលគេមើលឃើញជាក់ស្តែងនោះគឺ ស្ថានភាពរបស់ចៅក្រម ឬអាជ្ញាកណ្ដាលប្រដាល់ភាគច្រើនគឺសិក្សាមិនបានខ្ពង់ខ្ពស់ ភាគច្រើនពួកគាត់ជាអ្នកក្រីក្រ ឬជាអតីតអ្នកប្រដាល់ដែលគេហៅថាវ៉ៃដូរបាយនោះ ខណៈដែលពួកគាត់ខ្លះទៀតនៅពេលទំនេរគឺរត់ម៉ូតូឌុប ឬ រត់រ៉ឺម៉កដើម្បីចិញ្ចឹមជីវិត។

M28-08-15-c2

ការបំពេញការងារខ្វះភាពយុត្តិធម៌វាជារឿងមួយដែលត្រូវទទួលការដាក់ពិន័យហើយតែគេត្រូវសួរថាតើសហព័ន្ធប្រដាល់ដែលជាសហព័ន្ធមួយមានចំណូលគ្រាន់បើដែរនោះបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមក្នុងស្រុកឲ្យមានស្ដង់ដារតែមួយហើយឬនៅ?

ឆ្លើយតបនឹងបញ្ហានេះ លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់បាននិយាយថាសហព័ន្ធបានបើកវគ្គខ្លីៗជាច្រើនដែរតែខ្លះមិនចង់មកចូលរួមដោយគិតថាវាមិនចាំបាច់។

M07-09-15-i7

យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះវាមិនសូវទំនងឡើយព្រោះវិស័យប្រដាល់សព្វថ្ងៃនេះកំពុងតែស្ថិតនៅក្រោមសេដ្ឋកិច្ច និងក្រោមការកំណត់របស់ទូរទស្សន៍ដែលបង្កើតឲ្យមានកម្មវិធីប្រដាល់នេះ ក្នុងពេលដែលសហព័ន្ធខ្លួនឯងមិនអាចរឹងប៉ឹងលើរឿងបច្ចេកទេសផងនោះតើពាក្យថាដាក់ពិន័យគេមានន័យថាម៉េច?

ចៅក្រមជាច្រើនបានលើកឡើងថា កុំកាចពេកចែកគេចែកឯងឲ្យបានរស់ផងព្រោះចៅក្រម អាជ្ញាកណ្ដាលសុទ្ធតែជាគ្រូប្រដាល់ហើយពួកគាត់ក្រីក្រណាស់៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ