ក្រុមU-16 ជម្រើសជាតិ និងក្រុមយុវជនភ្នំពេញក្រោន បង្ហាញទម្រង់លេងគួរឱ្យជក់ចិត្តកាលពីម្សិលមិញ

ភ្នំពេញ៖ កាលពីម្សិលមិញនេះមានការប្រកួតមិត្តភាពអន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ពីរសំខាន់ៗគឺរវាងក្រុមយុវជនភ្នំពេញក្រោន និងក្រុមU-16 ជម្រើសជាតិអូស្ត្រាលី ហើយមួយប្រកួតទៀតនោះគឺជាជំនួបរវាងក្រុមU-16 ជម្រើសជាតិកម្ពុជា និងក្រុមU-16 ជម្រើសជាតិមីយ៉ាន់ម៉ា។

_MG_1967

គួររំលឹកថា ការប្រកួតដែលប្រព្រឹត្តទៅជាបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយនេះ បានចាប់ផ្តើមជាមួយនឹងជំនួបនៅលើទីលាន RSN រវាងក្រុមយុវជនភ្នំពេញក្រោន និងក្រុមU-16 ជម្រើសជាតិអូស្ត្រាលី នាវេលាម៉ោង ៣.៣០ រសៀលដែលបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញខណៈដែលក្រុមយុវជនទាំងពីរបានព្យាយាមសម្រុកគ្នាទៅវិញទៅមកប៉ុន្តែក្រុមភ្នំពេញក្រោនរកបានគ្រាប់បាល់នាំមុខមុននៅក្នុងតង់ទី១ និង២ គ្រាប់បន្ថែមទៀត ដើម្បីយកឈ្នះលើក្រុមU-16 ជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល ៣-២ តែម្តង។ ទស្សនិកជនដែលបានមកទស្សនាផ្ទាល់បានសម្តែងការសាទរក៏ដូចជាកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមយុវជនភ្នំពេញក្រោនដែលមានមាឌតូចជាងដៃគូប៉ុន្តែមានបច្ចេកទេសខ្ពស់ និងមានប្រៀបជាងក្រុមបដិបក្ខដោយបានដាក់សម្ពាធលើក្រុមយុវជនច្រមុះស្រួចទាំងនោះស្ទើរពេញមួយប្រកួត។

_MG_2011

សម្រាប់មួយគូទៀតនោះគឺ ក្រុមU-16 ជម្រើសជាតិកម្ពុជាបានបើកទ្វាពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមU-16 មីយ៉ាន់ម៉ា ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុននឹងក្រុមទាំងពីរត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U-16 Youth Competition នាថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ក្នុងជំនួបនេះដែរ ក្រុមភ្ញៀវបានទម្លុះសំណាញ់បានមួយគ្រាប់ក្នុងតង់ទី១ មុននឹងម្ចាស់ផ្ទះតាមវាយបកបាន ២គ្រាប់មកវិញនោះ។ យ៉ាងណាក៏ដោយ មុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ក្រុមU-16 មីយ៉ាន់ម៉ា បានទាត់បញ្ចូលទីបាន ២ គ្រាប់បន្ថែមទៀត ជាហេតុនាំឱ្យក្រុមU-16 កម្ពុជាត្រូវរងបរាជ័យជាមួយលទ្ធផល ៣-២ តែម្តង។

13567305_1761826994054801_7102188974692536208_n

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនភ្នំពេញក្រោនដែលត្រូវបានគេស្គាល់ថា ជាក្រុមយុវជននៃក្លឹបបាល់ទាត់អាជីពដែលត្រូវបានបង្កើតឡើងដំបូងគេនៅកម្ពុជា គឺជាក្រុមបាល់ទាត់យុវជនមួយដ៏ខ្លាំង និងមានសមត្ថភាពខ្ពស់ទាំងការប្រកួតនៅក្នុង និងក្រៅស្រុក ខណៈដែលសមាជិកមួយចំនួននៃថ្នាលយុវជននេះក៏កំពុងតែចូលលេងក្នុងក្រុមឈុតធំផងដែរ ស្របពេលដែលសមាជិក ៦នាក់ផ្សេងទៀតដូចជា អ្នកចាំទីស្វាង សំណាង, សុខ បញ្ញា, ម៉ៅ ពិសិដ្ឋ, យ៉េត ចិត្រា, ស៊ិន កក្កដា និង យើុ សាហ្វ៊ី ក៏ត្រូវបានលោកគ្រូបង្វឹក INOUE KAZUNORI ជ្រើសរើសចូលក្នុងក្រុមU-16 ជម្រើសជាតិកម្ពុជា ហើយកីឡាករ យើុ សាហ្វ៊ី ក៏ត្រូវបានជាប់ជាប្រធានក្រុមU-16 នេះថែមទៀតផង៕

13626950_1761831444054356_6954918207972864243_n

13612115_1761826847388149_3520761155430245317_n

_MG_2156

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ