ប៊ុន កេន្នី៖ Davis-Cup ឆ្នាំនេះ ខ្ញុំមានសង្ឃឹមច្រើនជាងមុន ព្រោះ…!

ភ្នំពេញ៖ កីឡាករវាយកូនបាល់ (Tennis) ឆ្នើមកម្ពុជា ប៊ុន កេន្នី បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំនៅក្នុងដំណើរឆ្ពោះទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup អាស៊ី-អូសេអានី នៃក្រុម III ក្នុងឆ្នាំ២០១៦នេះដើម្បីប្រជែងយកកៅអីក្រុម II ដោយមានប្រទេសអ៊ីរ៉ង់ធ្វើជាម្ចាស់ផ្ទះនោះ។

bun-kenny

ប៊ុន កេន្នី បានព្យាយាមហ្វឹកហាត់ជាខ្លាំង ជាមួយគ្រូបង្វឹកលោក Braen Aneiros បន្ទាប់ពីគេវិលត្រឡប់មកពីព្យាបាលរបួសស្មានៅស្រុកកំណើតនៃប្រទេសបារាំងរួចមក។ ការខិតខំរបស់ កេន្នី តែងទទួលបានការកោតសរសើរពីគ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធ ដូច្នេះហើយទើបជំរុញឲ្យគេមានសង្ឃឹមកាន់តែខ្ពស់នៅក្នុងការចូលរួមប្រកួត Davis Cup ក្រុម III ឆ្នាំនេះ។

256aacc5dfb79b9c46d80406aca9a519

ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០១៥រូបនេះ បាននិយាយមុនចេញដំណើរទៅអ៊ីរ៉ង់ថា៖ «ជាការពិតណាស់ ឆ្នាំមុន ខ្ញុំមានរបួសស្មាដែលធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមក៏ដូចជា Davis-Cup ឆ្នាំមុន ខ្ញុំធ្វើមិនសូវបានល្អនោះទេ ប៉ុន្ដែឆ្នាំនេះ ខ្ញុំមានជំនឿចិត្តថា អាចធ្វើបានល្អព្រោះខ្ញុំបានជារបួសស្មា ១០០%ហើយ ។ ម្យ៉ាងមានមិត្តរួមក្រុមថ្មីមកជួយ អ៊ីចឹងកម្ពុជាយើងកាន់តែមានសង្ឃឹមឡើងទៅក្រុម II» ។

74

គេនៅចាំបានថា កាលពី Davis Cup ឆ្នាំ២០១៥ នៅម៉ាឡេស៊ី ប៊ុន កេន្នី ដែលជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមបានព្យាយាមប្រកួតទាំងមានរបួស ហើយត្រូវសន្លប់ក្នុងការប្រកួតចុងក្រោយរបស់ខ្លួនទៀតផង។ ប៉ុន្ដែទោះជាបែបនេះ សមាជិកទាំងអស់បានព្យាយាមធ្វើយ៉ាងល្អដើម្បីការពារតំណែងក្រុម III មិនឲ្យធ្លាក់ទៅក្រុម IV វិញ ។

117623

ដោយឡែកសម្រាប់បេសកកម្មឆ្នាំនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករជើងខ្លាំងកម្ពុជា ៥រូបទៅចូលរួមប្រកួតដណ្ដើមកៅអីក្រុម II ក្នុងព្រឹត្តិការណ៍ Davis Cup នៅអ៊ីរ៉ង់ ក្នុងនោះមានកីឡាករ ប៊ុន កេន្នី, ម៉ម ផល្គុណ, ម៉ម វិទូ, តាន់ នីសាន់, ឡុង សំនៀង ក្នុងនោះ តាន់ នីសាន់ អតីតកីឡាករម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម២០០៧ និង២០០៩ គឺជាសមាជិកថ្មីដែលត្រៀមខ្លួនជួយបន្ថែមក្នុងរដូវកាលថ្មីនេះ ៕

pic-overview

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ