EPL: ប្រធានក្លឹប Liverpool គ្រោងនឹងបន្តកុងត្រាលោក Jurgen Klopp

ប្រធានក្លឹប Liverpool គ្រោងនឹងបន្តកុងត្រារបស់លោក Jurgen Klopp នៅ Anfield។

លោក Klopp វ័យ ៤៩ ឆ្នាំ បានមកដល់ក្លឹបហង្សក្រហម Liverpool កាលពីខែតុលាកន្លងទៅ ហើយកុងត្រារបស់លោកគឺមានសុពលភាពរហូតដល់ឆ្នាំ ២០១៨ ជាមួយនឹងលក្ខខណ្ឌបន្តទៀត។

ប៉ុន្តែដោយសារតែមានទំនុកចិត្តលើលោក ព្រមទាំងចង់បង្ហាញថាក្លឹបទុកចិត្ត ដូចនេះលោកប្រធានក្លឹបមានបំណងចង់បន្តកុងត្រារបស់អ្នកចាត់ការទូទៅ សញ្ជាតិ អាល្លឺម៉ង់ រូបនេះដើម្បីកុំឲ្យមានមន្ទិលសង្ស័យនៅថ្ងៃអនាគត។

លោក Klopp បានជួយឲ្យក្លឹប Liverpool ទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup និង Europa League កាលពីរដូវកាលមុន៕

Jurgen klopp

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ