Wimbledon 2016: កីឡាករ Roger Federer យកឈ្នះកីឡាករ Marin Cilic ដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ជើងឯក ៧ សម័យ កីឡាករ Roger Federer បានវាយបកក្រោយចាញ់ ២ sets ហើយបានយកឈ្នះលើកីឡាករ Marin Cilic ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Wimbledon 2016 នេះ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានសង្រ្គោះបាល់ match points ៣ ដង មុននឹងយកឈ្នះលើកីឡាករ Cilic ក្នុងលទ្ធផល 6-7 4-6 6-3 7-6 6-3។

នៅក្នុងការប្រកួតនេះ ២ Sets ដំបូងគឺកីឡាករ Federer ពិបាកក្នុងយកឈ្នះព្រោះតែការវាយសេវារបស់កីឡាករ Cilic គឺខ្លាំងព្រមទាំងច្បាស់ ខណៈការវាយបករបស់កីឡាកររូបនេះក៏ល្អផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាកីឡាករ Roger Federer ដែលជាជើងឯក Grand Slam ១៧ សម័យនៅតែមិនបោះបង់ក្តីសង្ឃឹមរបស់ខ្លួនក្នុងដំណើរឆ្ពោះទៅកាន់ពាន Grand Slam ទី ១៨ របស់ខ្លួនដោយវាយបកវិញយកឈ្នះក្នុង Sets ទី ៣ ទី ៤ និងទី ៥ បានសម្រេច។

កីឡាកររូបនេះនឹងត្រូវប្រកួតជាមួយកីឡាករ Milos Raonic នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រក្រោយកីឡាកររូបនេះយកឈ្នះលើកីឡាករ  Sam Querrey (ដែលយកឈ្នះលើកីឡាករ Novak Djokovic) ក្នុងលទ្ធផល 6-4 7-5 5-7 6-4។

គួរបញ្ជាក់ផងដែរថា៖ កីឡាករ Roger Federer មកដល់ពេលនេះគឺធ្វើការវាយបកបានសម្រេចក្រោយចាញ់គូរប្រកួត ២ Sets មុនដើម្បីយកឈ្នះបាន ៩ ដងហើយ៕

Roger Federer

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ