យុវជនភ្នំពេញក្រោន បំបាក់ក្រុមU-16 ជម្រើសជាតិអូស្ត្រាលី ៣-២ ក្នុងការប្រកួតមិត្តភាពមុននេះ

ភ្នំពេញ៖ មុននេះបន្តិចក្រុមយុវជនភ្នំពេញក្រោន បានបំបាក់ក្រុម U-16 ជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅលើទីលាន RSN របស់ក្លឹបភ្នំពេញក្រោនក្រោមសម្រែកហ៊ោកញ្រ្ជៀវរបស់អ្នកគាំទ្រយ៉ាងច្រើនកុះករ។

_MG_1773

ការប្រកួតនេះបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញដោយក្រុមទាំងពីរបានព្យាយាមសម្រុកនិងដាក់សម្ពាធគ្នាទៅវិញទៅមកដើម្បីដណ្តើមយកគ្រាប់បាល់រៀងខ្លួនៗ យ៉ាងណាក៏ដោយនៅក្នុងតង់ទីមួយនោះ ក្រុមយុវជនភ្នំពេញក្រោនបានទាត់បញ្ចូលទីក្រុមគូប្រកួតមុនដោយកីឡាករ យឿ មូស្លីម ចំណែកឯពីរគ្រាប់បន្ថែមទៀតនោះគឺតាមរយៈគ្រាប់បាល់របស់កីឡាករ ម៉ាត់ សាក់រ៉ូវី ដោយក្នុងនោះមួយគ្រាប់ជាគ្រាប់បាល់ប៉េណាល់ទីផងដែរ។

_MG_1967

សូមបញ្ជាក់ថា មុននឹងការប្រកួត AFF U-16 Youth Competition បានចាប់ផ្តើមនាថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ក្រុម U-16 ជម្រើសជាតិអូស្រ្តាលីត្រូវធ្វើការប្រកួតមិត្តភាពមួយ ខណៈដែលក្រុម U-16 ជម្រើសជាតិកម្ពុជា ក៏នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 មីយ៉ាន់ម៉ា នៅលើទីលានពហុកីឡដ្ឋានជាតិនាល្ងាចនេះដែរនោះ៕

_MG_2006

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ