ឈិន ឈឿន៖ U-16 គឺជាក្ដីសង្ឃឹមឆ្ពោះទៅរកភាពខ្លាំង ដូច្នេះ…!

ភ្នំពេញ៖ មុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ(U-16)កម្ពុជា និងក្រុម U-16 មីយ៉ាន់ម៉ាល្ងាចនេះចាប់ផ្ដើម ខ្សែបម្រើឆ្នើមនៃក្លឹបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជាកីឡាករ ឈិន ឈឿន បានបង្ហោះសារមួយនៅលើ Facebook ផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រក្រុមយុវជនកម្ពុជាដើម្បីឆ្ពោះទៅរកភាពខ្លាំងនៅថ្ងៃអនាគត ។

12552891_739910816144083_7518060680113178864_n

ឈិន ឈឿន បានសរសេរថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងនាមខ្ញុំជាកីឡាករជម្រើសជាតិមួយរូប ខ្ញុំសូមសំនូមពរឱ្យពុកម៉ែបងប្អូនទាំងអស់ មកចូលរួមទស្សនាការប្រកួតនៅថ្ងៃស្អែក (ថ្ងៃទី០៦ ខែកក្កដា) រវាងក្រុម U-16កម្ពុជា ជាមួយ U-16 មីយ៉ាន់ម៉ាឱ្យបានច្រើនកុះករ ។ ខ្ញុំគិតថាវិស័យកីឡារបស់យើងខ្លាំងនាពេលអនាគតដូច្នេះ សម្រាប់ U-16 ជម្រើសជាតិរបស់យើងគឺជាក្តីសង្ឃឹមរបស់កម្ពុជាយើង កុំភ្លេចចូលរួម និងទិញសំបុត្រឱ្យបានច្រើនកុះករណា ពីព្រោះការលើកទឹកចិត្តគឺជាចំនុចខ្លាំងមួយរបស់កីឡាករ កាលណាការគាំទ្រខ្លាំង គឺកម្លាំងរបស់កីឡាករ គឺមកឯងតែម្តង»។

0bd903b2dab706abd077ae333e7a659f3afeb8d5

ជាមួយនឹងការបង្ហាញពីក្ដីស្រលាញ់វិស័យកីឡាបាល់ទាត់ជាតិពីសំណាក់កីឡាកររត់លឿនរូបនេះ ត្រូវបានអ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាជាច្រើនសម្ដែងការគាំត្រ និងកោតសរសើរ ព្រោះពួកគេយល់ថា គឺជារឿងត្រឹមត្រូវ ដែលប្រជាពលរដ្ឋម្នាក់ៗគួរចំណាយពេលវេលាខ្លះ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកភាពរីកចម្រើនដូចបណ្ដាប្រទេសជិតខាង។ អ្វីដែលសំខាន់ទៀតនោះ បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់បណ្ដុះបណ្ដាលក្រុម U-16 ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣ផងដែរ៕

Capture (2)

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ