Wimbledon 2016: បងប្អូន Venus និង Serena Williams ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ជើងឯក Wimbledon ៥ ស័មយកីឡាការីនី Venus Williams បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Wimbledon  2016 ជាលើកដំបូងតាំងពីរឆ្នាំ ២០០៩ ជាមួយនឹងជ័យជម្នះទៅលើកីឡាការីនី Yaroslava Shvedova។

កីឡាការីនីលំដាប់លេខ ៨ ពិភពលោក Venus Williams វ័យ ៣៦ ឆ្នាំគឹជាកីឡាការីនីដែលមានច្រើនជាងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Grand Slam ក្នុងរយៈពេល ២២ ឆ្នាំដោយបានយកឈ្នះលើកីឡាការីនី Shvedova 7-6 (7-5) 6-3។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះអាចបងប្អូន Williams មានឱកាសជួបគ្នាដោយកីឡាការីនីលំដាប់លេខ ១ ពិភពលោក Serena Williams បានយកឈ្នះលើកីឡាការីនី រុស្សី Anastasia Pavlyuchenkova ក្នុងលទ្ធផល 6-4 6-4 ផងដែរ។

នៅថ្ងៃព្រហស្បន៍ ស្អែកនេះ កីឡាការីនី Serena នឹងត្រូវជួបប្រកួតជាមួយកីឡាការីនី រុស្សី Elena Vesnina ខណៈកីឡាការីនី Venus នឹងប៉ះជាមួយកីឡាការីនី អាល្លឺម៉ង់ Angelique Kerber ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Kerber លេខ ៤ បានយកឈ្នះលើកីឡាការីនី Simona Halep ក្នុងលទ្ធផល 7-5 7-6 (7-2) ខណៈកីឡាការីនី Vesnina យកឈ្នះកីឡាការីនី Cibulkova ក្នុងលទ្ធផល 6-2 6-2៕

2015-07-06T124940Z_01_WIM179_RTRIDSP_3_TENNIS-WIMBLEDON-06-07-2015-17-07-33-206

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ