La Liga: កីឡាករ⁣ Fernando Torres និង Antoine Griezmann បន្តកុងត្រាជាមួយក្លឹប Atletico Madrid

ខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានយល់ព្រមបន្តកុងត្រាជាមួយក្លឹបរងជើងឯក Champions League នេះមានន័យថាកីឡាការរូបនេះនឹងបន្តនៅក្លឹបនេះរហូតដល់ឆ្នាំ ២០២១។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ បារាំង ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ ព្រមទាំងរកគ្រាប់ឲ្យក្រុមក្នុងការឈ្នះក្រុម អាលប៉ានី ២-០ ផងដែរ។

កីឡាករ Griezmann ដែលរកបាន ៣២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៤ ប្រកួតកាលពីរដូវកាលមុន ត្រូវបានគេឲ្យដឹងថាមានការចាប់អារម្មណ៍ពីក្លឹបធំជាច្រើនជាំពិសេសក្លឹបនៅប្រទេស អង់គ្លេស តែម្តង។

កីឡាករ Griezmann បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ “ខ្ញុំពេញចិត្ត និងព្រមបន្តនៅជាមួយក្លឹបបន្តទៀត។ ខ្ញុំចង់រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្លឹប ព្រមទាំងមិត្តរួមក្រុមទាំងអស់អាចជួយខ្ញុំសម្រេចគោលដៅនេះ។”

Antoine Griezmann

ក្រោយការបន្តកុងត្រារបស់កីឡាករ Antoine Griezmann ជាមួយក្លឹបរួចមមក ខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបទៀតរបស់ក្លឹប Atletico Madrid កីឡាករ Fernando Torres ក៏បានយល់ព្រមបន្តកុងត្រាជាមួយក្លឹបបន្ថែមមួយឆ្នាំទៀតផងដែរក្រោយកុងត្រារបស់កីឡាកររូបនេះបានផុតកាលពីសប្តាហ៍មុន។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Liverpool និងក្លឹប Chelsea ហើយក៏បានត្រលប់មកក្លឹប Atletico វិញ ដែលជាកន្លែងដែលកីឡាកររូបនេះចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង។

កីឡាកររូបនេះរកបាន១២ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ ប្រកួតកាលពីរដូវកាលមុនឲ្យក្លឹប Atletico តែត្រូវបានបរាជ័យចាញ់ក្លឹប Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League និងទទួលបានលេខ ៣ នៅ La Liga៕

_90283026_torres_epa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ