Euro 2016: ការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រចាប់ផ្តើមស្អែកនេះ

ក្រោយការប្រកួតពានរង្វាន់ទ្វីអឺរ៉ុប ឬ Euro 2016 វគ្គ ៨ ក្រុមចុងក្រោយបានបញ្ចប់ទៅកាលពីពេលថ្មីនេះរួចមក។ យើងបានរកឃើញក្រុមជម្រើសជាតិទាំង ៤ ដែលនឹងធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកមានដូចជា៖ ក្រុមជម្រើសជា ប៉ទុយហ្គាល ក្រុមជម្រើសជា វែលស៍  ក្រុមជម្រើសជាតិ អាល្លឺម៉ង់  និង ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ។

សម្រាប់ថ្ងៃទី ៧ កក្កដា ២០១៦ ក្រុមជម្រើសជាតិ វែលស៍ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅកីឡដ្ឋាន Stade de Lyon នាទីក្រុង Lyon ដែលអាចផ្ទុលអ្នកទស្សនាបានប្រមាណជាជាង ៥៨០០០ នាក់។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

សម្រាប់ថ្ងៃទី ៨ កក្កដា ២០១៦ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ នៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់។

គួរបញជាក់ផងដែរថា ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championship ឬក៏លោកអ្នកធ្លាប់ហៅថា UEFA Euro 2016 ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា នេះរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយប្រទេសបារាំង នឹងជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។ នេះជាការប្រកួតលើកទី១៥ ហើយព្រឹត្តិការណ៍ Euro បានរៀបចំឡើងនៅលើទឹកដីនៃមហាអំនាចអឺរ៉ុបមួយនេះ៕

01

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ