EPL: កីឡាករ Fabricio Coloccini ចាកចេញពីក្លឹប Newcastle ក្រោយរយៈពេល ៨ ឆ្នាំ

ក្លឹប Newcastle United បានប្រកាសជាផ្លូវការថាកុងត្រារបស់កីឡាករ Fabricio Coloccini ត្រូវបានរំលាយដោយមានការព្រមព្រៀងដោយភាគីទាំងសងខាង ដោយអនុញ្ញាតិឲ្យកីឡាកររូបនេះត្រលប់ទៅចូលរួមក្លឹប San Lorenzo នៅប្រទេស អាហ្សង់ទីន ដែលជាស្រុកកំណើរតវិញ។

កីឡាករ Coloccini បានចូលរួមជាមួយក្លឹប Newcastle United ក្រោយពីផ្ទេរក្លឹប Deportivo La Coruna នៅខែសីហា ២០០៨ ព្រមទាំងបានបង្ហាញខ្លួនលើដំបូង ២ ថ្ងៃក្រោយថ្ងៃចុះកុងត្រាក្នុងជំនួបជាមួយក្លឹប Manchester United នៅកីឡដ្ឋាន Old Trafford។

កីឡាកររូបនេះក្លាយជាប្រធានក្រុមលើកដំបូងនៅខែតុលា ២០១០ ក្នុងជំនួបជាមួយក្លឹប Wigan Athletic មុននឹងក្លឹបបានផ្តល់នាមជាប្រធាននៅរដូវកាល ២០១១/២០១២ ដែលធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានឈ្មោះនៅក្នុង PFA Team of the Season ផងដែរ។

សរុបមក កីឡាករ Fabricio Coloccini បង្ហាញខ្លួនបាន ២៧៥ ប្រកួតគ្រប់កម្មវិធីប្រកួត ដោយរកបាន ៧ គ្រាប់។

លោក Lee Charnley ដែលជាប្រធានផ្នែកគ្រប់គ្រងបាននិយាយ៖ “នេះជាពិតរឿងដ៏កម្ររមួយដែលសព្វថ្ងៃមានកីឡាករនៅជាមួយក្លឹបបានរយ់ពេលយូរដូចនេះ ហើយខ្ញុំសូមអរគុណដល់កីឡាករ Fabricio Coloccini ដែលបានចូលរួម ព្រមទាំងលះបង់ជាច្រើនជាមួយក្លឹប Newcastle United តាំងពីរបានចូលរួមជាមួយយើងនៅរដូវកាល ២០០៨/២០០៩។
“ក្នុងរយៈពេល ៨ ឆ្នាំដែលកីឡាកររូបនេះនៅជាមួយក្លឹប Fabricio Coloccini បានក្លាយជាមិត្តដ៏ល្អជាមួយនឹងក្រុមការងារ ព្រមទាំងកីឡាករផ្សេងៗ ហើយក្រុមការងារទាំងអស់នឹងនៅតែចងចាំរូបគេជានិច្ច។ សូមជូនពរឲ្យកីឡាករ Fabricio Coloccini ទទួលបានជោគជ័យក្នុងអាជីបនាពេលអនាគត៕”

Generated by  IJG JPEG Library

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Newcastle

មតិយោបល់

Sponsor

អត្ថបទថ្មីៗ