វាសនា ចំបាប់ និង​ វ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​២០១៧ នឹងត្រូវសម្រេចនៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៣ ខែ កក្កដា ខាងមុខនេះ ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០១៧ នោះនឹងបើកកិច្ចប្រជុំមួយទាក់ទងពីការដាក់បញ្ចូលប្រភេទកីឡានីមួយៗ ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេមតាមការស្នើរបស់ប្រទេសដែលចូលរួមប្រកួត។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៏ឱ្យដឹងថា ម៉ាឡេស៊ីបានសម្រេចដាក់កីឡាចំនួន៣៤ប្រភេទ តែពុំមាន ចំបាប់ និងវ៉ូវីណាមទេ ដូច្នេះទើប កម្ពុជា ធ្វើការស្នើបន្ថែមដើម្បីដាក់ប្រភេទកីឡាទាំងពីរនេះ ទៅក្នុងការប្រកួតនៅឆ្នាំ២០១៧ខាងមុខ។

922693_464188890335013_1069255475_n

ឯកឧត្តមបន្តថា៖ «លទ្ធផលនៃការស្នើរសុំនេះ នឹងដឹងពិតប្រាកដ នៅថ្ងៃទី១៣ ខែ កក្កដាខាងមុខនេះ។ មួយវិញទៀតពាក់ពន្ធ័នឹងប្រភេទកីឡាសម្រាប់ប្រកួតនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានស្នើអោយម៉ាឡេស៊ីបន្ថែមប្រភេទទម្ងន់លើកីឡាតេក្វាន់ដូ ត្បិតផែនការស៊ីហ្គេមលើកនេះ ម៉ាឡេស៊ី ដាក់តែប្រភេទ ទម្ងន់៦២គីឡូក្រាមប៉ុណ្ណោះដែលប្រភេទទម្ងន់មិនអំណោយផលដល់អត្តពលិកតេក្វាន់ដូកម្ពុជាឡើយ។ នៅក្នុង ៣៤ប្រភេទកីឡានេះ កម្ពុជាមានជាង១០ប្រភេទកីឡាហើយដែលត្រូវចូលរួម ក៏ប៉ុន្តែយើងបានស្នើរគេបន្ថែមទៀតដើម្បីដាក់ប្រភេទកីឡាមួយចំនួនទៀត ដែលមានសក្តានុពល ដូចជា វ៉ូវីណាម គេមិនទាន់ដាក់ចូលទេ អ៊ីចឹងខ្ញុំស្នើរឱ្យគេដាក់ចូល មួយទៀតកីឡាចំបាប់ ក៏យើងមានសក្តានុពល ហើយយើងក៏បានស្នើរទៅគេដែរ»៕

Featured-617x3242

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ