ប្រកួត​បាល់ទាត់​ជើង​ឯក​សិស្ស-និស្សិតឧត្ដមសិក្សា​ឆ្នាំ​២០១៦ ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ

 

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នឹងរៀបចំការប្រកួតប្រកួតកីឡាសិស្ស-និស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ ចាប់ពីថ្ងៃច័ន្ទ ទី ២៧ ខែមិថុនាកន្លងទៅពោលគឺដោយប្រើពេលជាង១០ថ្ងៃ លើប្រភេទវិញ្ញាសាកីឡា ៦ ផ្សេងគ្នា។

យោងតាមប្រភពមកពីមន្រ្តីរៀបចំការប្រកួតបានឱ្យដឹងថា កីឡាទាំង៦ប្រភេទនោះកីឡាគឺ មានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់ ក្នុងនោះមាន៣៣វិញ្ញាសា(បុរស១៧ និងនារី១៦វិញ្ញាសា) និងមានការចូលរួមពីគ្រឹះស្ថានសិក្សាចំនួន២១ ដែលមានកីឡាករ-កីឡាការនីសរុបចំនួន៩០០នាក់(នារី១៨១នាក់)។

13592657_857537354350482_7605759851291063738_n

ចំណែកការប្រកួតធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៦។ ចំណែកវិញ្ញសា បាល់ទាត់បុរសវិញមានក្រុមចូលរួមសរុបចំនួន ១៧ ក្រុមបែងចែកជា៤ពូលផ្សេងគ្នា។ ចំពោះពូល A មានក្រុមវិទ្យាស្ថានវ៉ាន់ដា, សាកលវិទ្យាល័យវស្ទើន, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ, វិទ្យាស្ថាន ប៉េអេសអឺ, បណ្ឌិតសភានគរបាលកម្ពុជា ហើយពូល B មានក្រុមសាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យសុខាភិបាលស្ទឹងត្រែង។ ចំពោះពូល Cមានក្រុមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,សាកលវិទ្យាល័យមានជ័យ, វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងវិទ្យាស្ថានវិជ្ជាសាស្រ្តសុខាភិបាល ហើយពូល D ចុងក្រោយមានក្រុមមជ្ឈមណ្ឌលគរុកោសល្យ ហ៊ុន សែន ព្រៃវែង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានខេមអេតប៊ីហ្សនីស និងវិទ្យាស្ថាន បទ.ឧស្សាហកម្ម។

13507048_854073828030168_2228126707535733820_n

សម្រាប់លទ្ធផលវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា កន្លងទៅនេះឃើញថាក្រុមសាកលវិទ្យាល័យវេស្ទើនបានយកឈ្នះក្រុមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយលទ្ធផល ៣ទល់០ លើទីលានវិទ្យាស្ថានអប់រំកាយនិងកីឡា ស្របពេលក្រុមសាកលវិទ្យាល័យស្វាយរៀង បានយកឈ្នះក្រុមមជ្ឍមណ្ឌលគរុកោសល្យ ហ៊ុន សែន ព្រៃវែង ១០ ទល់០ លើទីលានជាមួយគ្នា ខណៈក្រុមសាកលវិទ្យាល័យមានជ័យ ចាញ់ក្រុមសាកលវិទ្យាល័យវ៉ាន់ដា ដោយលទ្ធផល ៦ទល់០ លើទីលាន និងចុងក្រោយក្រុមសាកលវិទ្យាល័យភូមិន្ទភូមិន្ទកសិកម្ម ចាញ់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៣ទល់២ លើទីលានពហុកីឡដ្ឋានជាតិ។

ចំណែកកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ នេះដោយក្រុមសាកលវិទ្យាល័យវេស្ទើន ជួបក្រុមសាកលវិទ្យាល័យស្វាយរៀង នៅវេលាម៉ោង៧:៣០ នាទីព្រឹកលើទីលានវិទ្យាស្ថានជាតិអប់រំនិងកីឡា ហើយក្រុមសាកលវិទ្យាល័យវ៉ាន់ដា ជួបក្រុម សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅវេលាម៉ោង ៧:៣០ នាទីលើទីលានពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ