កន ចន្ថា និង មាជ សុខរ៉ា ត្រៀមរួចជាស្រេចដើម្បីផ្តួលដៃគូនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់កន ចន្ថា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង មាជ សុខរ៉ា មកពីក្លឹបតាព្រហ្មមានជ័យបាននិយាយថាសម្រាប់ការប្រកួតថ្ងៃ៩កក្កដានេះលើសង្វៀន CNC គេត្រៀមខ្លួនបានល្អណាស់ ។ ចន្ថាដែលមួយប្រកួតដំបូងរបស់គេឈ្នះពិន្ទុអ្នកប្រដាល់ថៃនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡាវ Pet P.T.T Thorng Twi ដែលមួយប្រកួតដំបូងរបស់អ្នកប្រដាល់ឡាវរូបនេះជួបបរាជ័យនោះ។ ចន្ថាមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៤ដង ចាញ់២៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន៣៥ដងនោះគេបានព្យាយាមមកក្លឹបដើម្បីហាត់ និងដើម្បីទទួលយកបច្ចេកទេសថ្មីៗពីគ្រូបង្វឹករបស់គេដើម្បីយកប្រៀបលើអ្នកប្រដាល់ជើងខ្លាំងឡាវរូបនេះ។

Koan-Chantha-Pet [800x600]

គួរបញ្ចាក់ថា Pet P.T.T Thorng Twi មានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦០ដង ចាញ់១៩ដង ហើយបន្ទាប់ពីមួយប្រកួតដំបូងរបស់គេជួបបរាជ័យនោះគេបានប្រកាសថានៅក្នុងការប្រកួតលើកទី ២ នេះគេត្រូវតែឈ្នះលើគូប្រកួតគេដាច់ខាត។

ដូច្នេះតើនរណាជាអ្នកខ្លាំងក្នុងការប្រកួតនេះ?

ចំណែក មាជ សុខរ៉ា ដែលមានប្រវត្តិប្រកួតចំនួន៣១ដង ឈ្នះ២៥ដង ចាញ់ ៥ ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដងនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Butsadee Khay Or Saengthien Noy ដែលមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧០ដង ចាញ់១៦ដងស្មើពិន្ទុ ២ដង ។ Butsadee មួយប្រកួតដំបូងរបស់គេជួបបរាជ័យ ឯ សុខរ៉ាមួយប្រកួតដំបូងរបស់គេបានទទួលជ័យជម្នះ។ ក្នុងខណៈដែលសុខរ៉ាត្រៀមខ្លួនបានល្អនោះ Butsadee ក្អេងក្អាងថាគេត្រូវតែឈ្នះក្នុងការប្រកួតទី ២ នេះដាច់ខាត។

Meach-Sokra-Butsadee [800x600]

ចាំមើលថាតើពាក្យដែល Butsadee និយាយអាចក្លាយជាការពិតឬយ៉ាងណា?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ