​​ប្រធាន​ក្លឹប​​ព្រះខ័នរាជស្វាយរៀង​ឧបត្ថម្ភកូនក្រុមបន្ថែម​ទៀតក្រោយបញ្ចប់ Hun Sen Cup

 

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ កីឡាករ ប្រាក់ មុន្នីឧត្តម ប្រធានក្រុមរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ដែលបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃច័ន្ទ ទី៤ខែកក្កដា បានឱ្យដឹងថា ប្រធានក្លឹបនេះបានផ្តល់នូវថវិកាឧបត្ថម្ភបន្ថែមទៀតដល់សមាជិកក្រុមក្រោយពីពីទទួលបានតំណែងជាជើងឯករងនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ រួចមក។

នៅក្នុងនោះដែរខ្សែប្រយុទ្ធរូបនេះបាន ធ្វើការថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជាប្រធានក្លឹបដែលបានផ្ដល់ថវិការចំនួន ២០០០០ដុល្លារសហរដ្ឋអាមេរិកដល់ក្រុមមួយនេះបើទោះបីជាក្រុមខកចិត្តក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីពេលថ្មីក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០១៦ ក៏ដោយ។

13522014_856754901123054_2087003524059631101_n

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវហ៊ុន ម៉ាណា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង

សំណេររបស់កីឡាករដែលជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាកីឡាករមួយរូប និង តំណាងឲ្យកីឡាករក្លឹបបាល់ទាត់ព្រះខ័នរាជខេត្តស្វាយរៀង ទាំងអស់សូមគោរពថ្លែងអំណរគុណនិងដឹងគុណ ដល់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន $20,000 បើទោះបីជាក្រុមយើង មិនបានទទួលតំណែងជើងឯកនៅក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី 10 ឆ្នាំ 2016 ក៏ដោយ ឯកឧត្តម និងលោកជំទាវ នៅតែលើកទឹកចិត្ត ជានិច្ចជាកាល»។

13178622_1030308853701461_4071471126009163318_n

កីឡាករ ប្រាក់ មុន្នីឧត្តម បន្ថែមថា៖«យើងខ្ញុំទាំងអស់គ្នាជា កីឡាករក្លឹបកីឡាបាល់ទាត់ព្រះខ័នរាជខេត្តស្វាយរៀងសូមអភ័យទោស ឯកឧត្តមប្រធាន លោកជំទាវ និង ក្រុមអ្នកគាំទ្រក្លឹបទាំងអស់ ដែលយើងមិនបានទទួលជ័យជំនះជាជើងឯកក្នុងឆ្នាំនេះ ប៉ុន្តែក្រុមយើងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តហើយ។ វាគួរឲ្យសោកស្តាយណាស់ ដែលកីឡាករសំខាន់ៗ របស់យើងមិនបានបញ្ចេញសមត្ថភាពនៅលើទីលានដោយបញ្ហារបួស ។ យើងជាកីឡាករសូមបេ្តជ្ញាចិត្ត និងខិតខំប្រឹងប្រែងបន្តសម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី 11 ឆ្នាំ 2017។ ជាពិសេសនោះបេសកកម្មសំខាន់មួយទៀតសម្រាប់ក្រុមក្នុងឆ្នាំនេះគឺ MCL 2016 ដែលយើងនឹងត្រូវពង្រឹងសមត្ថភាពប្រជែងដោយផ្តើមចេញពីការតាំងចិត្តខ្ពស់ ទាំងការហ្វឹកហាត់ និង ការប្រកួត ក៏ដូចជា ការថែរទាំសុខភាពដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់យើងក្នុងការប្រកួតសំខាន់មួយនេះ»។

13528756_1760390974198403_3200189912610455013_n

សូមរំលឹកថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានខកចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup 2016) លើកទី១០ ក្នុងឆ្នាំ២០១៦ នេះ ក្រោយបរាជ័យក្នុងថ្វីជើងក្រុមបាល់ទាត់ក្រសួងការពារជាតិដោយលទ្ធផល ៦ទល់៥ ក្នុងបាល់ប៉េណាំទីកាត់សេចក្ដី ខណៈប្រកួតពេញម៉ោងក្រុមទាំង២ស្មើគ្នា ដោយលទ្ធផល ១ទល់១ លើទីលានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃសៅរិ៍ ទី ២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

13516355_1760389717531862_3830262519932515330_n

ចំណែកកីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានលោកគ្រូបង្វឹក សំ វ៉ាន់ដេត ប្ដូរចេញតាំងពីដើមតង់ទី១មកម៉្លេះក្រោយមានបញ្ហារបួសជើង បន្ទាប់ពីប៉ះគ្នាជាមួយកីឡាករខាងក្រសួងការពារជាតិ៕

13521905_1760390797531754_8549375339949159506_n

អត្ថបទ៖ ម៉េង ហួរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ