EPL: ក្លឹប Manchester City ទិញកីឡាករសញ្ជាតិ អ៊ុយក្រែន វ័យក្មេង Oleksandr Zinchenko

ក្លឹប Manchester City បានចុះកុងត្រានាំយកកីឡាករវ័យ ១៩ សញ្ជាតិ អ៊ុយក្រែន ខ្សែបម្រើកណ្តាល Oleksandr Zinchenko ពីក្លឹប FC Ufa។

កីឡាករវ័យក្មេងរូបនេះលេងឲ្យក្រុមជម្រើសជាតិ អ៊ុយក្រែននៅក្នុងការប្រកួត Euro 2016 ដែលកីឡាករូបនេះបានបង្ហាញខ្លួនគ្រប់ប្រកួតក្នុងវគ្គជម្រុះពូលមុននឹងក្រុមរបស់ខ្លួនត្រូវធ្លាក់ចេញពីការប្រកួត។

កីឡាករ Zinchenko ក្លាយជាកីឡាករទី៤ ដែលក្លឹប Manchester City ទិញយកនៅក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយទិញបានកីឡាករ Ilkay Gundogan, កីឡាករ Aaron Mooy និងកីឡាករ Nolito៕

_90282465_zinchenko2_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ