ប៉េតង់កម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត ASEAN University Games

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកីឡាប៉េតង់វ័យក្មេងរបស់កម្ពុជាចេញដំណើរទៅកាន់ប្រទេសសិង្ហបូរីដែលជាកន្លែងប្រារព្ធការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) ដោយការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកក្កដាខាងមុខ។

លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានត្រៀមរួចហើយក្នុងការបញ្ជូនកីឡាករ ៤ រូប និង កីឡាការិនី ៤រូបសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ កីឡាករទាំង ៤ រូបនោះរួមមាន សៅ សុភារ៉ាន់, គឹម ចាន់វាសនា, នេន នរេន្ទ្រ និង កីឡាករឡាយ ទិត្យមករា ។ ចំពោះកីឡាការិនីទាំង ៤ វិញនោះមានកីឡាការិនី ឃួន យ៉ារី, វង ចន្,ថា ឈិន ស្រីពេជ្រ និង កីឡាការិនី ដួង ឌីណា។

1 (5)

សូមបញ្ជាក់ថា សម្រាប់កីឡាប៉េតង់កម្ពុជាបានត្រៀមចូលរួមលេង ៤ វិញ្ញាសាគឺវិញ្ញាសា ៣នាក់ទល់៣នាក់ វាយយកពិន្ទុ វាយទោល និង វាយគូចម្រុះ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ លោកអគ្គលេខាធិការរងមានជំនឿចិត្តថាកម្ពុជានឹងរកបានមេដាយទៀតជាមិនខាន ខណៈដែលកាលពីលើកមុនក្រុមអត្តពលិកកម្ពុជារកបានមេដាយប្រាក់ចំនួន ២គ្រឿង និង មេដាយសំរិទ្ធចំនួន១ គ្រឿងផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ