ចប់ការប្រកួតភ្នំពេញក្រោន ៣ ក្រសួងការពារជាតិ ១ ក្នុងជំនួបមិត្តភាព

នាជំនួបថ្ងៃចុងសប្តាហ៍កន្លងទៅ នៅឯកីឡដ្ឋានRSN របស់ក្លឹបភ្នំពេញក្រោន បានបើកទ្វាទទួលស្វាគមន៍ក្លឹបក្រសួងការពារជាតិ ក្នុងការប្រកួតមិត្តភាព។ ការប្រកួតដំបូងការវាយបកគ្នាទៅវិញទៅមក តែមិនអាចធ្វើអ្វីបាន រហូតដល់នាទីទី២៩ កីឡាករ កែវ សុខផេង រកគ្រាប់ដំបូងឲ្យក្លឹបភ្នំពេញក្រោន បន្ទាប់ពីកីឡាកររូបនេះបាត់បង់ឱកាសច្រើនដង មុននឹងរកគ្រាប់បាល់នាំមុខបានសម្រេចឱ្យភ្នំពេញក្រោន និងក្រោយពីកីឡាករពូកែប្រើល្បឿន Santi Koroma សហការគ្នាជាមួយកីឡាករ មករា ជួយឲ្យកីឡាកររូបនេះ ស៊ុតបញ្ចូលទីបានសម្រេច។

_MG_8971

បន្ទាប់មកក្លឹបម្ចាស់ផ្ទះមានឱកាសជាច្រើនលើកច្រើនសារដែរ តែនៅតែមិនអាចទម្លុះសំណាញ់របស់ក្រសួងការពារជាតិនោះទេ។ ទោះបីជាយ៉ាងណា កីឡាករ Booysen រកបានមួយ​គ្រាប់ទៀត ដោយការបញ្ជូនបាល់ដល់ល្អរបស់កីឡាករ វ៉ា សុខថននៅនាទីទី៤១មុនចប់ការប្រកួតតង់ទីមួយ។ ចូលដល់តង់ទី២ សុខថន មានឱកាសទាត់បាល់ពីចម្ងាយតែមិនបានសម្រេចនោះទេ។ កីឡាករ Nelson Oladiji រកបានមួយគ្រាប់ឲ្យក្លឹបក្រសួងការពាជាតិនៅនាទីទី៧៤។ បន្ទាប់មកក្លឹបភ្នំពេញក្រោនធ្វើការសម្រុកជាបន្តបន្ទាប់រហូត នៅសល់ប្រមាណតែ២នាទី មុនចប់ការប្រកួតកីឡាករ តុលា រកបានមួយគ្រាប់ចុងក្រោយដែលជួយឲ្យក្លឹបភ្នំពេញក្រោនឈ្នះក្នុងការប្រកួតមិត្តភាពនេះ ក្នុងលទ្ធផល ៣-១។

_MG_8987

MG_8960

_MG_9000

មតិយោបល់

Sponsor

អត្ថបទថ្មីៗ