F1: កីឡាករ Lewis Hamilton ឈ្នះជើងឯក Austrian Grand Prix 

នៅក្នុងការប្រកួតប្រណាំងរថយន្ត F1 កម្មវិធី Austrian Grand Prix ដែលធ្វើឡើងការយប់មិញនេះកីឡាករ Lewis Hamilton បានឈ្នះជើងឯកក្រោយមានការប៉ះទម្គិចជាមួយមិត្តរួមក្រុម Nico Rosberg នៅក្នុងជុំចុងក្រោយ។

ការប្រកួតពានរង្វាន់ Austrian Grand Prix ដែលធ្វើឡើងកាលពីម្សិលមិញនេះដោយកីឡាករទាំងអស់ត្រូវប្រណាំង ៧១ ជុំនោះពិតជាស្វិតស្វែង។ កីឡាករ Nico Rosberg បានធ្វើការនាំមុខក្នុងការប្រកួតនេះតែនៅក្នុងជុំចុងក្រោយនៅពេលកីឡាករសញ្ជាតិ អាល្លឺម៉ង់ បត់នៅកែងយឺតក៏មានការប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមកីឡាករ Hamilton ដែលព្យាយាមវ៉ា ធ្វើឲ្យផ្នែកខាងមុខឡានរបស់កីឡាករ Nico Rosberg ខូចខាត ជាលទ្ធផលបានត្រឹមទទួលលេខ ៤។

កីឡាករ Rosberg ត្រូវបានពិន័យ ១០ វិនាទី និង licence penalty points  ២ ដោយការបង្កហេតុក្នុងការប៉ះទង្គិច។ ដូចនេះការឈ្នះរបស់កីឡាករ Hamilton កាត់បន្ថយគន្លាតពិន្ទុពីកីឡាករ Rosberg នៅសល់តែ ១១ បិន្ទុប៉ុណ្ណោះ។

ក្រោយការប៉ះទង្គិចនៅក្នុងជុំចុងក្រោយនេះកីឡាករ Rosberg ទទួលបានលេខ ៤ ដោយកីឡាករ Hamilton វ៉ាផុតហើយទទួលបានជើងឯកខណៈកីឡាកររបស់ក្រុម Red Bull’s Max Verstappen និង Ferrari’s Kimi Raikkonen ទទួលបានលេខ ២ និង លេខ៣៕

_90274367_austria

_90274704_austria

_90274841_austria

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ