Pep Guardiola: ខ្ញុំនឹងបញ្ជាក់ពីសមត្ថភាពរបស់ខ្ញុំនៅអង់គ្លេស

អ្នកចាត់ការទូទៅថ្មីរបស់ Manchester City លោក Pep Guardiola បាននិយាយក្នុងការបង្ហាញខ្លួនជាផ្លូវការថាលោកផ្លាស់ប្តូរមក Premier League គឺដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួននៅប្រទេសអង់គ្លេស។

អ្នកគាំទ្រប្រមាណជា ៧០០០ នាក់ បានមកកីឡដ្ឋាន Etihad Stadium ដើម្បីស្តាប់អ្នកចាត់ការទូទៅវ័យ ៤៥ ឆ្នាំរូបប្រាប់ពីចំណាប់អារម្មណ៍ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹប Manchester City ជាលើកដំបូង។

លោកបាននិយាយថា៖ “នេះជាមូលហេតុដែលខ្ញុំមកទីនេះ។ ខ្ញុំបានបញ្ជាក់ពីសមត្ថភាពរបស់ខ្ញុំនៅក្លឹប Barcelona បន្ទាប់មកនៅអាល្លឺម៉ង់ ឥលូវនេះខ្ញុំចង់បញ្ជាក់ពីខ្លួនខ្ញុំនៅអង់គ្លេសម្តង។”

“ខ្ញុំមិនអាចធ្វើរឿនេះបានដោយម្នាក់ឯងនោះទេ។ ខ្ញុំត្រូវការកីឡាករ។ យើងត្រូវការអ្នកគាំទ្រ។ ប្រសិនជាគ្មានអ្នកទាំងអស់គ្នា នេះអ្វីៗមិនអាចកើតឡើងនោះទេ។”

គួរបញ្ជាក់ផងដែរលោក Pep Guardiola ចូលរួមជាមួយក្លឹប Manchester City ក្រោយដឹកនាំក្លឹប Bayern Munich រយៈពេល ៣ ឆ្នាំដោយលោកបានឈ្នះពាន Bundesliga ៣ ដង តែមិនអាចឈ្នះពាន Champions League៕

_90275531_gettyimages-544387170

_90275533_gettyimages-544379324

_90275532_gettyimages-544384902

_90276232_gettyimages_544384732

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ