EPL: ក្លឹប Chelsea ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Michy Batshuayi សញ្ជាតិ ប៊ែលហ្សិកពីក្លឹប Marseille 

ក្លឹបតោខៀវ Chelsea បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Michy Batshuayi សញ្ជាតិ ប៊ែលហ្សិកពីក្លឹប Marseille ក្នុងរយៈពេល ៥ ឆ្នាំ។  កីឡាករវ័យ ២២ ឆ្នាំរូបនេះគឺជាកីឡាករដំបូងដែលលោក Antonio Conte នាំយកមក Stamford Bridge។

សម្រាប់តម្លៃខ្លួនរបស់កីឡាកររូបនេះមិនត្រូវបានបង្ហាញនោះទេដោយក្លឹបតោខៀវ Chelsea តែត្រូវបានគេជឿថាកីឡាកររូបនេះអាចមានតម្លៃ ៤០ លានអឺរ៉ូ។ កីឡាករខ្សែប្រយុទ្ធរូបនេះ រកបាន ២៣គ្រាប់ឲ្យក្លឹប Marseille កាលពីរដូវកាលមុន ព្រមទាំងរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅក្នុងការប្រកួត Euro 2016 វគ្គ ១៦ ក្រុមចុងក្រោយផងដែល មុនឹងចាញ់ក្រុមជម្រើសជាតិ វែលស៍ នៅវគ្គ ៨ ក្រុមចុងក្រោយ។

ក្រោយចុះកុងត្រាកីឡាករ Michy Batshuayi បាននិយាយថា៖ “ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្លឹបធំមួយនៅទ្វីបអឺរ៉ុបនេះ។”

“មិត្តរួមក្រុមជម្រើសជាតិរបស់ខ្ញុំ កីឡាករ Eden Hazard និង Thibaut Courtois បានប្រាប់ពីចំណុចល្អពីក្លឹបជាច្រើន ហើយលោក Antonio Conte ក៏នឹងមកដឹកនាំផងដែរ នេះជាពេលវេលាដ៏រំភើបមួយដែលបានក្លាយជាកីឡាកររបស់ក្លឹប Chelsea។”

គួរបញ្ជក់ផងដែរថា កីឡាករ Batshuayi ចុះកុងត្រាជាមួយក្លឹប Marseille ពី Standard Liege នៅឆ្នាំ២០១៤ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិ កាលពីខែ មិនា ដែលបានយកឈ្នះ ៥-០ ទៅលើក្រុម Cyprus។

1467552513069

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ