កីឡាករ Henrikh Mkhitaryan ផ្ទេរមកក្លឹប Manchester United ជាផ្លូវការហើយ

ការដាក់សំណើររបស់ក្លឹប Manchester United ទៅកាន់ក្លឹប Borussia Dortmund ក្នុងការទិញយកខ្សែប្រយុទ្ធកីឡាករ Henrikh Mkhitaryan បានសម្រេចហើយ។

ប្រធានក្រុមជម្រើសជាតិ អាមេនី  ដែលត្រូវបានក្លឹប Dortmun ទិញមកក្នុងតម្លៃ ២៣.៥ លានផោន នៅឆ្នាំ ២០១៣ នោះកុងត្រារបស់កីឡាករូបនេះនឹងផុតនៅរដូវកាលក្តៅខាងមុខ។

កីឡាករ Mkhitaryan វ័យ ២៧ ឆ្នាំមិនទាន់ធ្វើតេស្តសុខភាពនៅ Old Trafford ព្រមទាំងចចាលក្ខខណ្ឌផ្ទាល់ខ្លួននោះទេ។ ប្រសិនជាអ្វីបានសម្រេចនោះកីឡាកររូបនេះនឹងក្លាយជាកីឡាករទី ៣ ដែលក្លឹប Manchester United បានទិញនៅរដូវកាលមុនក្រោយពីទិញកីឡាករខ្សែការពារ Eric Bailly និងខ្សែប្រយុទ្ធកីឡាករ Zlatan Ibrahimovic។

គួរបញ្ជាក់ផងដែរថា កីឡាករ Henrikh Mkhitaryan គឺជាកីឡាករ Bundesliga Players’ Player of the Season រដូវកាល ២០១៥-២០១៦ ក្រោយរកបាន ១៨ គ្រាប់ ផងដែរ។

កីឡាករ Mkhitaryan គឺជាកូនប្រុសរបស់កីឡាករបាល់ទាត់ល្បីសញ្ជាតិ អាមានី Hamlet Mkhitaryan ដែលលេងឲ្យក្រុមជម្រើសជាតិបាន ៥៩ ប្រកួត៕

_90200447_mik.reuters1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ