ក្លឹប Newcastle United ទិញយកកីឡាករ Dwight Gayle និង Matt Ritchie

ក្លឹប Newcastle United បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace កីឡាករ Dwight Gayle និងខ្សែបម្រើស្លាបរបស់ក្លឹប Bournemouth កីឡាករ Matt Ritchie រយៈពេល ៥ ឆ្នាំ។

កីឡាករ Gayle វ័យ ២៥ ឆ្នាំ រកបាន ២៦ គ្រាប់ក្នុងការប្រកួតបង្ហាញខ្លួន ៧៤ ប្រកួតឲ្យក្លឹប Palace ក្រោយផ្ទេរពីក្លឹប Peterborough មកក្នុងតម្លៃខ្លួន ៦លានផោន កាលពីឆ្នាំ ២០១៣។

“ក្លឹប Newcastle មានអ្នកគាំទ្រដ៏អស្ចារ្យហើយមានប្រវត្តិសាស្រ្តល្អផងដែរដូចនេះខ្ញុំពិតជារីករាយដែលបានមកកាន់ទីនេះ” នេះជាអ្វីដែលកីឡាកររូបនេះបានប្រាប់ក្រោយចុះកុងត្រាផងដែរ។

ខ្សែបម្រើសស្លាប កីឡាករ Ritchie វ័យ ២៦ ឆ្នាំ បង្ហាញខ្លួនបាន ៤២ ដង ដែលបានជួយឲ្យក្លឹបរបស់ខ្លួនរក្សាដំណែងនៅលីកកំពូលនៃប្រទេសអង់គ្លេសបាន។

“នេះជាអារម្មណ៍មួយដែលមិនអាចនិយាយបានដែលបានចូលរួមជាមួយក្លឹបធំដូចនេះ។” នេះជាអ្វីដែលកីឡាករ Ritchie បានប្រាប់។

ការផ្ទេររបស់កីឡាករមិនត្រូវបានបង្ហាញពីតម្លៃខ្លួននោះទេ ដែលគេរំពឹងថាកីឡាករ Gayle អាចនឹងមានតម្លៃ ១០លានផោន ខណៈកីឡាករ Ritchie អាចមានតម្លៃ ១២លានផោនផងដែរ៕

_90179170_nufcsignings

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ