រឿង សោភ័ណ្ឌ ផ្តួលជើងខ្លាំងថៃបានសម្រេចដូចការអួតទុកមែន!

ភ្នំពេញ៖ មុនពេលប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai អ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌបានបង្អួតខ្សែក្រវាត់ចំនួន ២ របស់ខ្លួនដើម្បីបង្ក្រាបស្មារតីគូប្រកួត។

Reung-Sophorn-Super-Chhai [800x600]

ការគម្រាមគូប្រកួតរបស់សោភ័ណ្ឌគឺគេធ្វើបានសម្រេចមែន ដោយនៅលើសង្វៀន SEA TV នាយប់ថ្ងៃទី ១កក្កដាម្សិលមិញនេះ កីឡាករ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុទាំងលំបាក ខណៈដែលការប្រកួតនោះបើទោះបីស្ថានភាពភាគច្រើនសោភ័ណ្ឌជាអ្នកមានប្រៀបក៏ពិតមែនតែការវ៉ៃចេញរបស់ Super Chhai បានធ្វើឲ្យសោភ័ណ្ឌឈឺសាច់មិនស្ទើរនោះទេ។ សោភ័ណ្ឌល្អ និង រហ័សឆ្វេងតែអ្នកប្រដាល់ថៃរូបនេះដែលហាក់ដូចជាដឹងមុននោះគេការពារបានយ៉ាងល្អ។ការវ៉ៃចេញរបស់ Super Chhai ក៏ល្អដែរតែស្ថិតិវ៉ៃចំគោលដៅសោភ័ណ្ឌមានច្រើនជាង ហេតុនេះហើយ ទើបជ័យជម្នះបានទៅសោភ័ណ្ឌដោយពិន្ទុនោះ។

photo_2016-07-02_05-19-57 [800x600]

នៅថ្ងៃនោះដែរ កីឡាករ ង៉ែត រដ្ឋា មកពីក្លឹបតាព្រហ្មមានជ័យបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ចាស់វស្សាថៃ Num Satoek ទាំងមិនអស់ចិត្ត ។ Nu Satoek កម្លាំងរបស់គេចាញ់ប្រៀបរដ្ឋាមែនតែនៅក្នុងការប្រកួតអ្នកប្រដាល់ចាស់វស្សារូបនេះព្យាយាមមិនចំនាយកម្លាំងចោលឡើយ គឺគេប្រើល្បិចនិងបញ្ញាដើម្បីដោះស្រាយបញ្ហាជានិច្ច ។ ការវ៉ៃចេញរបស់គេស្រាលមែនតែមានប្រសិទ្ធិភាពច្រើន។ រដ្ឋាដែលល្អតែជើងនោះបន្ទាប់ពីគេខិតខំទាត់ចេញដោយមិនបានទទួលផលនោះគេចាប់ផ្ដើមវាយប្រហារជើងក្រោមគូប្រកួតតែការវាយប្រហារនោះមិនបានផលដដែល ។ បន្ទាប់ពីប្រកួតគ្នា ៥ ទឹកនោះNum Satoek ឈ្នះអ្នកប្រដាល់ង៉ែត រដ្ឋាដោយពិន្ទុតែម្តង៕

photo_2016-07-02_05-19-24 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ