ជម្រើស​ជាតិ​សិង្ហបុរី យល់​ព្រម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កម្ពុជានៅ​ចុង​ខែ​កក្កដា​នេះ

ភ្នំពេញ៖ សារព័ត៌មានអនឡាញ Straitstimes របស់ប្រទេសសិង្ហបុរី កាលចុងខែមិថុនាកន្លងទៅបានចេញផ្សាយថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្ញើលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទាត់របស់ខ្លួនដើម្បីស្នើសុំប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅអំឡុងខែសីហា ខាងមុខនេះដែលជាការត្រៀមខ្លួនក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 ខាងមុខ។

ជាលទ្ធផល នៅល្ងាចថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះ តាមរយៈវិបសាយផ្លូវការរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី បានបង្ហាញពីគម្រោងប្រកួតមិត្តភាពអន្តរជាតិរបស់ខ្លួន ចំនួន៤ប្រកួតប្រចាំខែកក្កដានេះ ដោយក្នុងនោះក៏មានជំនួបមិត្តភាពអន្តរជាតិ ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ ដោយការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។

Generated by IJG JPEG Library

គួររំលឹកថាក្រុមបាល់ទាត់ទាំង២ក៏ធ្លាប់មានប្រវត្តិជួបគ្នា ៥ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ក្នុងនោះ២ដងធ្វើឡើងនៅឆ្នាំ២០១៥ កន្លងទៅក្នុងវគ្គជម្រុះពូល E ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Russia) ប្រចាំតំបន់អាស៊ី។ តែជាលទ្ធផលឃើញថាក្រុមសិង្ហបុរី បានយកឈ្នះកម្ពុជា ទាំងពីរលើកក្នដោយលទ្ធផល ៤ ទល់ ០ ក្នុងជើងទី១ នៅរាជធានីភ្នំពេញ និង លទ្ធផល ២ទល់១ ក្នុងទឹកដីសិង្ហបុរី។

Singapore+v+Cambodia+FIFA+2018+World+Cup+Qualifier+98TIZ-hGKvDl

សរុបអតីតកាលវិញ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចំនួន១៦លើក ក្នុងនោះក្រុមកម្ពុជា ធ្លាប់ឈ្នះសិង្ហបុរី តែមួយលើកប៉ុណ្ណោះគឺនៅឆ្នាំ១៩៧២ ដោយលទ្ធផល ៣ទល់០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រៅពីនោះសិង្ហបុរី ឈ្នះកម្ពុជារហូតដល់ ១៣លើក និងធ្លាប់ស្មើគ្នា២លើកផងដែរ។

Generated by IJG JPEG Library

ក្រុមជម្រើសជាតិកម្ពុជា ទើបតែទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះជុំទី២នៃពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC Asian Cup 2019 UAE) ក្រោយយកឈ្នះលើក្រុមឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយលទ្ធផលទាំង២ជើង ៤ទល់២ កាលពីដើមខែមិថុនា កន្លងទៅ។ ឥឡូវនេះក្រុមជម្រើសជាតិកម្ពុជារំសាយមួយរយៈផ្ដល់ឱកាសឱ្យកីឡាករបានចូលរួមជាមួយក្លិបរៀងៗខ្លួនប៉ុន្ដែក្នុងពេលឆាប់ៗជម្រើសជាតិនឹងប្រមូលផ្ដុំវិញដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Suzuki Cup 2016 នាខែតុលា ខាងមុខ៕

soccer

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ