ទ្វីបអាមេរិកខាងត្បូងរកឃើញប្រទេសដែលត្រូវទៅ World Cup 2014 ហើយ

america

south america strong team

សម្រាប់លេខមុនលោកអ្នកពិតជាបានដឹងរួចមកហើយ ពីប្រទេសណាខ្លះនៅទ្វីបអាស៊ីដែលបានទៅ World Cup នៅប្រទេសប្រេស៊ីល សម្រាប់ទស្សនាវដ្តី CamSports លេខនេះ នឹងនាំលោកអ្នកបាលដឹង ថាតើប្រទេសណា ខ្លះនៅទ្វីបអាមេរិកខាងត្បូងដែលមានមុខនៅ ប្រទេសប្រេស៊ីលឆ្នាំ 2014នេះ។
ទ្វីបអាមេរិកខាងត្បូងមាន បួនកៅអីកន្លះសម្រាប់ទៅ World cup 2014 ដែល 4កៅអី ពីលេខ 1 ដល់ លេខ4 អាចទៅអង្គុយចាំមុននៅប្រេស៊ីលមានដូចជា Argentina, Colombia, Chile, Ecuadorចំណែកអ្នកលេខ 5ត្រូវលេងចម្រុះជាមួយប្រទេសJordan នៅទ្វីបអាស៊ី។ សម្រាប់លទ្ធផលចុងក្រោយប្រទេស Uruguay ដែលមានចំណាត់ថ្នាក់លេខ 5 មកពីទ្វីបអាមេរិកខាងត្បូងបានយកឈ្នះ ប្រទេស Jordan មកពីទ្វីបអាស៊ី ដែលជាហេតុធ្វើឲ្យកន្លះកៅអី សម្រាប់ទ្វីបអាស៊ីនោះ ប្រគល់ឲ្យទ្វីបអាមេរិកខាងត្បូង ដើម្បីបង្គ្រាប់ 5កៅអីសម្រាប់ទៅ World Cup 2014។
ប្រទេសប្រាំនៅទ្វីបអាមេរិចខាងត្បូងដែលមានមុខទៅ FIFA World Cup 2014 នៅប្រេស៊ីលមានដូចជា៖
• Argentina
• Colombia
• Chile
• Ecuador
• Uruguay
បើតាមការវិភាគរបស់់ទស្សនាវដ្តី CamSports យើងខ្ញុំ World Cup 2014 នៅប្រេស៊ីលនេះ ប្រហែលជាគេចមិនផុតពីប្រទេសដែលធ្វើជាម្ចាសផ្ទះលើកនេះទេ ព្រោះ ប្រេស៊ីលគឺជាប្រទេសមួយដែលខ្លាំងខាងវិស័យបាល់ទាត់នេះ និងពោរពេញទៅដោយកីឡាករដែលល្បីៗជាច្រើន ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ