La Liga: កីឡាករ Neymar បន្តកុងត្រាជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ ២០២១

តាមការប្រកាសរបស់ក្លឹប កីឡាករ Neymar បានសម្រេចចិត្តបន្តកុងត្រាជាមួយក្លឹប Barcelona រយៈពេល ៥ ឆ្នាំនេះមានន័យកីឡាកររូបនេះនឹងនៅជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ ២០២១។

តម្លៃខ្លួនរបស់កីឡាករត្រូវបានបង្ហាញថាមានតម្លៃប្រមាណជា 200m euros (£167m), ក្រោយមកក៏ឡើងដល់ 222m (£186m) និងចុងក្រោយគឹឡើងដល់ 250m (£209m)។

ក្នុងនោះផងដែរក្លឹប Manchester United និងក្លឹប Paris St-Germain ត្រូវបានសារព័ត៌មានជាច្រើនចុះថាក្លឹបទាំងពីរសុទ្ធតែមានបំណងក្នុងការទិញខ្សែប្រយុទ្ធ សញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះ។

កីឡាករ Neymar រកបាន ៥៥ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងប្រកួតចំនួន ៩៣ ប្រកួតនៅ La Liga បន្ទាប់ពីបានចូលរួមជាមួយក្លឹប Barceloan ក្រោយផ្ទេរពីក្លឹប Santos ក្នុងតម្លៃខ្លួន£48.6m នៅឆ្នាំ ២០១៣។

ប្រធានក្លឹប Barcelona លោក Josep Bartomeu បានប្រាប់ថា: “កីឡាករ Neymar បន្តកុងត្រាជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ ២០២១។”

កីឡាកររូបនេះរកបាន ៤៦ គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ៧០ ប្រកួត។

គួរបញ្ជាក់ផងដែរថា ក្រោយបានផ្លាស់មកលេងនៅ Nou Camp កីឡាកររូបនេះឈ្នះជើងឯក La Liga  ២ ដង  Copa del Rey ២ ដង និងជើងឯក 2014-15 Champions League។ ក្នុងនោះក្លឹប Barcelona ក៏ត្រូវបានបង់ថ្លៃផាកពិន័យចំនួន £4.3m កាលពីខែមិថុនា ដោយសារតែកំហុសក្នុងការផ្ទេរកីឡាកររូបនេះមកពី Santos។

Neymar

ប្រែសម្រួលសោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ