League 1: កីឡាករ Hatem Ben Arfa ផ្ទេរទៅកាន់ក្លឹប PSG

ក្លឹបជើងឯកលីកកំពូលនៃប្រទេស បារាំង Paris St-Germain បានចុះកុងត្រាជាមួយកីឡាករ Hatem Ben Arfa ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកុងត្រារបស់កីឡាកររូបនេះបានផុតជាមួយក្លឹប Nice។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះរកបាន ១៨ គ្រាប់នៅក្នុងការប្រកួត Ligue 1 កាលពីរដូវកាលមុន ប៉ុន្តែមិនបានជាប់ឈ្មោះក្នុងបញ្ជីចូលរួមការប្រកួតពានរង្វាន់ Euro 2016 នោះទេ។

កីឡាករ Ben Arfa បានចូលរួមជាមួយក្លឹប Nice បន្ទាប់ពីបានផ្តាច់កុងត្រាជាមួយក្លឹប Newcastle ដែលកីឡាកររូបនេះបានចូលរួមកាលពីឆ្នាំ២០១០ នឹងក្រោយមកត្រូវបានក្លឹប Hull City ខ្ចីជើង។

កីឡាកររូបនេះបានចុះកុងត្រាជាមួយក្លឹបជើងឯកបារាំង ចំនួន ២ ឆ្នាំ ក្រោយខ្សែប្រយុទ្ធដ៏ឆ្នើមកីឡាករ Zlatan Ibrahimovic បានសម្រេចចិត្តចាកចេញក្រោយកុងត្រាបានផុត។

ក្លឹប PSG នៅរដូវកាលក្រោយនឹងត្រូវប្រកួតដោយគ្មានកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេកីឡាករ Ibrahimovic ដែលបានទៅចូលរួមជាមួយក្លឹប Manchester United ហើយជាមួយនឹងអ្នកចាត់ការទូទៅថ្មី លោក Unai Emery ចូលមកជំនួសដំណែងលោក Laurent Blanc ផងដែរ។

កីឡាករ Ben Arfa រកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៦ ប្រកួតឲ្យក្លឹប Newcastle ក្រោយផ្ទេរមកពីក្លឹប Marseille៕

_90185254_ben_arfa_body_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ