EPL: ក្លឹប Manchester City ទិញកីឡាករ Nolito ក្នុងតម្លៃ ១៣.៨ លានផោន

ក្លឹប Manchester City ទិញកីឡាករ Nolito ដែលជាខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញពីក្លឹប Celta Vigo ក្នុងតម្លៃ ១៣.៨ លានផោន។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៤ ឆ្នាំហើយបានក្លាយជាកីឡាករទី៣ ដែលក្លឹប Manchester City បានទិញ។

អ្នកចាត់ការទូទៅថ្មីលោក Pep Guardiola បានទិញកីឡាករ Ilkay Gundogan ពីក្លឹប Borussia Dortmund ក្នុងតម្លៃ ២០លានផោន ខណៈទិញកីឡាករខ្សែបម្រើសញ្ជាតិ អូស្រ្តាលី កីឡាករ Aaron Mooy ផងដែរ។

កីឡាករ Nolito បានចាប់ផ្តើមការប្រកួតទាំង ៤ ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតពានរង្វាន់ Euro 2016 មុននឹងពួកគេត្រូវធ្លាក់ចេញពីការប្រកួតនៅជុំ ១៦ ក្រុមចុងក្រោយបន្ទាំប់ពីបានចាញ់ក្រុមជម្រើសជាតិ អ៊ីតាលី។

បន្ទាប់ពីបានចុះកុងត្រាកីឡាកររូបនេះបានប្រាប់ថា៖ “ខ្ញុំគិតថាលោក Pep Guardiola គឺជាអ្នកចាត់ការទូទៅមួយដ៏អស្ចារ្យនៅលើពិភពលោក” “លោកដឹងច្រើនពីការប្រកួតហើយលោកនឹងជួយឲ្យខ្ញុំវិវឌ្ឍន៍ខ្លួនខ្ញុំឲ្យក្លាយជាកីឡាករដ៏ល្អ។ ខ្ញុំប្រាកដក្នុងចិត្តថាលោកនឹងធ្វើឲ្យខ្ញុំក្លាយជាកីឡាករល្អមួយរូប៕”

14645451037094

Spain+v+Bosnia+and+Herzegovina

hi-res-9893683473323fb9917c5702907874c9_crop_north

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ