Euro 2016: វែលស៍ ឬ ប៊ែលហ្សិក នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនេះបានចាប់ផ្តើមកាលថ្ងៃទី ៣១ មិថុនា ២០១៦ ក្រុមជម្រើសជាតិ ប៉ូឡូញ បានចាញើក្រុមជម្រើសជាតិ ប៉ទុយហ្គាល ក្នុងការស៊ុតបាល់ ១១ ម៉ែត្រ ក្រោយការប្រកួត ១២០ នាទីបញ្ចប់ទៅក្នុងលត្ធផល ០-០ ដែលធ្វើឡើងនៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់។

សម្រាប់ការប្រកួតនៅយប់នេះ ក្រុមជម្រើសជាតិ វែលស៍ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅកីឡដ្ឋាន Stade Pierre Mauroy នាទីក្រុង Lille Métropole វេលាម៉ោង ២ រំលងអធ្រាត្រ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ១២ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ វែលស៍ ឈ្នះ ៤ ដង ក្រុមជម្រើសជាតិ ប៊ែលហ្សិក ឈ្នះ ៥ ដង និងក្រុមទាំងពីរស្មើគ្នា ៣ ដង។ ការប្រកួតនៅយប់នេះគឹការប្រកួតដំបូងដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតពានរង្វាន់ធំដូចនេះ។

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Chris Coleman គ្រូបង្វឹកវែលស៍ បាននិយាយថា៖ “យើងនឹងមិនចុះចាញ់នោះទេ យើងនឹងរក្សាអនុស្សាវរីយ៍មួយនេះ ដូចដែលអ្វីដេលយើងបានធ្វើកន្លងមក។ នេះជាការប្រកួតប្រជែងដ៏ពិបាកមួយទៀត ហើយក៏ជាអ្វីដែលយើងថ្លាប់ប្រឈមផងដែរ។ យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបង្ហាញថាពួកយើងមកដល់ទីនេះបានដោយសារអ្វី។ ក្រុមជម្រើសជាតិ ប៊ែលហ្សិក គឺជាក្រុមដែលខ្លាំងមួយនៅក្នុងវិស័យបាល់ទាត់អន្តរជាតិហើយយើងក៏ធ្លាប់ជួបពួកគេបាន ៤ ដង។ ប៉ុន្តែអ្វីៗនឹងត្រូវមើលលើការត្រៀមខ្លួនរបស់យើង។”

លោក Marc Wilmots គ្រូបង្វឹកប៊ែលហ្សិក បាននិយាយថា៖ “កីឡាករ Jan Vertonghen បានទទួលរងរបួសនៅក្នុងការហ្វឹកហាត់ ដូចនេះកីឡាកររូបនេះនឹងត្រូវសម្រាកពី ៦ ទៅ ៨ សប្តាហ៍ដូចនេះកីឡាកររូបនេះនឹងអវត្តមានពីការប្រកួតនេះ។ ឥលូវពួកគេយើងស្ថិតនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយដូចនេះយើងត្រូវផ្តោតអារម្មណ៍ទៅលើក្រុមជម្រើសជាតិវែលស៍។ ខ្ញុំគិតថាពួកយើងគួរតែធ្វើអ្វីដែលពួកយើងបានធ្វើកន្លងមក។ គ្មាននណាដឹងថាកីឡាកររូបណានឹងត្រូវលេងនោះទេ ដូចនេះខ្ញុំត្រូវការអ្នកទាំងអស់ត្រៀមខ្លួនឲ្យរួចជាស្រេច។

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ វែលស៍ អាចជា៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu.

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន: Davies, Ramsey, Taylor, Vokes

សម្រាប់ក្រុមជម្រើសជាតិ ប៊ែលហ្សិកវិញ ជម្រើសជាតិ ១១ ដំបូងអាចជា៖ Courtois; Meunier, Alderweireld, Ciman/Denayer, J Lukaku; Witsel, Nainggolan; Mertens/Carrasco, De Bruyne, Hazard; R Lukaku.

កីឡាករដែលលអវត្តមាន៖ Vermaelen ត្រូវជាប់ពិន័យ, Vertonghen របួស.កជើង

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន:Meunier, Witsel, Fellaini, Batshuayi៕

02

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ