ក្លឹបបឹង​កេត​អង្គរ ​នឹងចូល​រួម​ប្រកួត​ពានអន្ដរជាតិ​ BTV Cup​ 2016 នៅវៀតណាម

ភ្នំពេញ៖ ក្លឹបបឹងកេតអង្គរបានយល់ព្រមទទួលយកការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីចូលរួមពានរង្វាន់អន្ដរជាតិ BTV CUP 2016 នៅខេត្ត Binh Duong ប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
_MG_4545new

យោងតាមការប្រកាសរបស់ក្លឹបបានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានផ្ញើលិខិតអញ្ជើញ មកកាន់ក្រុមបឹងកេតអង្គរ តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់នេះតាំងពីថ្ងៃទី២៣ ខែមិថុនា ហើយក្លឹបក៏បានយល់ព្រមទទួលយកការអញ្ជើញនេះដែរ។

002

សូមបញ្ជាក់ថា ពានរង្វាន់ BTV CUP ( Binh Duong Television Cup ) គឺជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ប្រទេសវៀតណាម រួមសហការជាមួយទូរទស្សន៍ខេត្ត Binh Duong តាំងពីឆ្នាំ២០០០ មក។ សម្រាប់ឆ្នាំនេះ សមាសភាពក្រុមដែលនឹងចូលរួមប្រកួតប្រជែង រួមមាន ក្រុមខ្លាំងៗក្នុងលីគកំពូលវៀតណាម ៣ក្រុម និង ក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC  រួមជាមួយនឹងក្រុមបរទេស ៤ ទៀតមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះរួមមាន  ក្រុមបឹងកេតអង្គររបស់កម្ពុជាផងដែរ ។
Vathanaka

គួររំលឹកផងដែរថា ក្លឹប Becamex Binh Duong FC ជាក្លឹបជើងឯកលីគកំពូលរៀតណាមច្រើនសម័យដែលនឹងត្រូវចូលរួមប្រកួតក្នុងឆ្នាំ 2016 នេះដែរនោះ  ធ្លាប់បានចាញ់បឹងកេតអង្គរ ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ម្ដងរួចមកហើយ ដែលកាលនោះ កីឡាករ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតរូបគេឈ្នះពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍នោះទៀតផង៕

13553379_1052005858179829_283597892_n

BTV-Cup-Binh-Duong-2016

ប្រភព៖ គេហទំព័រក្លឹបបឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ