កីឡាករ Alexis Sanchez​ បង្ហាញស្នាមរបួសនៅលើបណ្តាញសង្គមក្រោយរងរបួសក្នុងការប្រកួត Copa America 2016

ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Alexis Sanchez បានបង្ហាញនៅរបួសដែលខ្លួនទទួលរងនៅក្នុងបន្ថែមនៃការប្រកួតពានរង្វាន់ Copa America វគ្គផ្តាច់ព្រ័ត្រដេលបានយកឈ្នះលើក្រុមជម្រើសជាតិ អាហ្សង់ទីន។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ១០៤ នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន MetLife នៅទីក្រុង New Jersey ដែលក្រុមជម្រើសជាតិ ឈីលីបានយកឈ្នះក្រោយការស៊ុតបាល់ ១១ ម៉ែត្រ។

ក្រោយការប្រកួតកីឡាករ Sanchez បានបង្ហោះរូបនៅលើបណ្តាញសង្គមរបស់ខ្លួនពីរបួសរបស់ខ្លួនដែលក្នុងរូបយើងអាចឃើញកជើងរបស់កីឡាកររូបនេះហើម ព្រមទាំងស្មានជាំពេញជើងផងដែរ។ នៅលើរូបភាពនោះកីឡាករ Sanchez ក៏បានសរសេរថា “នេះជាសម្រាកទី ៤ របស់ខ្ញុំ តែត្រូវនៅក្នុងបន្ទប់សណ្ឋាគាររហូត ប៉ុន្តែខ្ញុំគ្រាន់បើជាងមុនហើយ។”

ក្លឹប Arsenal ត្រូវមានកាលវិភាគប្រកួតកម្តៅសាច់ដុំមុនរដូវកាលនៅប្រទេស អាម៉េរិគ ជាមួយក្លឹប San Jose និង Los Angeles នៅចុងខែ កក្កដាផងដែរ។ ដូចនេះក្លឹបរំពឹងថាកីឡាកររូបនេះនឹងជាសះស្បើយពីរបួសដើម្បីចូលរួមជាក្រុមផងដែរ។

គួរបញ្ជាក់ផងដែរអតីតខ្សែបម្រើស្លាបរបស់ក្លឹប Barcelona រកបា ១៧ គ្រាប់ ក្នុង ៤០ ប្រកួតឲ្យក្លឹបកាំភ្លើងធំ Arsenal កាលពីរដូវកាលមុន។ ក្លឹប Arsenal នឹងត្រូវប្រកួតកម្តៅសាច់ដុំជាមួយក្លឹប
Viking FK នៅ Stavanger, Norway បន្ទាប់មកជួបក្លឹប Manchester City នៅស៊ុយអែតមុននឹងចាប់ផ្តើមរដូវកាលជាមួយក្លឹប Liverpool នៅកីឡដ្ឋាន Emirates Stadium នាថ្ងៃទី ១៣ សីហា ២០១៦៕

35B4AF4200000578-0-image-a-18_1467305017083

35D3D22300000578-0-Sanchez_posted_photos_of_his_swollen_ankle_on_Monday_as_he_rests-a-25_1467305758292

35D3C28300000578-0-image-m-21_1467305061408
ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ