League 1: លោក Unai Emery ក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប PSG

ក្លឹប PSG បានតែងតាំងលោក Unai Emery ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបក្រោយការចាកចេញរបស់លោក Laurent Blanc ដែលជួយឲ្យក្លឹប PSG ឈ្នះជើងឯក League 1 ដែលជាលីកកំពូលនៃប្រទេសបារាំង ៣ ឆ្នាំជាប់គ្នាពោលគឹឆ្នាំ 2013–14, 2014–15, 2015–16។

លោក Unai Emery វ័យ ៤៤ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្លឹបជើងឯកលីកកំពូលនៃប្រទេស បារាំង ចំនួន ២ ឆ្នាំដែលចាប់ផ្តើមនៅក្នុងរដូវកាល ២០១៦-២០១៧ ខាងមុខនេះ។

នៅក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់លោកគឺអាចនិយាយបានថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ដោយលោកដឹកនាំក្លឹប Valencia ឲ្យបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៣ បីរដូវកាល ក្រោយមកលោកក៏បានចុះកុងត្រាជាមួយក្លឹប Sevilla ដើម្បីដឹកនាំក្លឹបនេះ។ អ្វីដែលកាន់តែពិសេសនោះគឺក្នុងរយៈពេល ៣ ឆ្នាំដែលលោកដឹកនាំក្លឹប Sevilla នេះលោកបានជួយឲ្យក្លឹបនេះឈ្នះជើងឯក UEFA Europa League ៣ ឆ្នាំជាប់គ្នាផងដែរ។ តើលោក Unai Emery អាចនឹងជួយឲ្យក្លឹប PSG បន្តឈ្នះជើងឯក League 1 នៅរដូវក្រោយបានឬយ៉ាងណា៕

Unai-Emery

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ